ពិធីរំលឹកខួបលើកទី៦០នៃទិវាលោកប្រធានហូជីមិញអញ្ជើញមកទស្សនាខេត្ត Ha Tinh
(VOVWORLD) -នាព្រឹកថ្ងៃទី១១មិថុនា ខេត្ត Ha Tinh បានរៀបចំពិធីរំលឹកខួបលើកទី៦០នៃទិវា លោកប្រធានហូជីមិញអញ្ជើញមកទស្សនាខេត្ត Ha Tinh ថ្ងៃទៅ១៥មិថុនានិងរយៈ ១០ឆ្នាំនៃទិវាបង្កើតទីក្រុង Ha Tinh ថ្ងៃទី២០ឧសភា។
សម្តែងសិល្បៈក្នុងពិធី |
អញ្ជើញថ្លែងមតិក្នុងពិធី ឧបនា យករដ្ឋមន្ត្រី លោក Vuong Dinh Hue បានលើកសរសើរចំពោះរាល់លទ្ធផលសំខាន់ ដែលបក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Ha Tinh ទទួលបាននារយៈពេល៦០ឆ្នាំ កន្លងទៅ។ លោក Vuong Dinh Hue បានលើកច្បាស់ថា ដើម្បីរួមចំណែកជាមួយ ប្រទេសជាតិទាំងមូលអនុវត្តប្រកប ដោយជោគជ័យបុព្វហេតុឧស្សាហូបនីយកម្មនិង ទំនើបកម្ម បក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Ha Tinh គប្បីពង្រីកស្មារតីសាមគ្គី ច្នៃប្រឌិត ធ្វើអាជីវកម្មរាល់សក្កានុភាពនិងប្រៀបខ្លាំងរបស់តំបន់ផងដែរ។
មុននោះ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Vo Van Thuong អតីតប្រធានរដ្ឋសភា លោក Nguyen Sinh Hung និងក្រុមការងារបានអញ្ជើញទៅ អុធធូបនៅមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញដែលមកទស្សនាខេត្ត Ha Tinh៕