ពិធីរំលឹកខួបលើកទី៧១នៃទិវាបុណ្យឯករាជ្យជាតិឥណ្ឌា

(VOVWORLD) - នាយប់ថ្ងៃទី១៥ខែសីហា នៅទីក្រុងហាណូយ ស្ថានទូតឥណ្ឌាប្រចាំនៅហាណូយបានប្រារព្ធពិធីរំលឹកខួបលើកទី៧១នៃទិវាបុណ្យឯករាជ្យជាតិឥណ្ឌា (15/8/1947-15/8/2018) ដែលជាទិវាបុណ្យគូសសញ្ញាការប្រសូត្រឡើងរដ្ឋឥណ្ឌាឯករាជ្យ មានអធិបតេយ្យភាព ដើម្បីបើកផ្លូវសំរាប់ឲ្យដំណើរការកសាងប្រទេសឥណ្ឌា ឲ្យក្លាយទៅជាប្រទេសអភិវឌ្ឍន៍ប្រកបដោយភាពសម្បូររុងរឿងនិងទំនើបផងដែរ។ ទិវាឯករាជ្យជាតិឆ្នាំនេះក៏ត្រូវនឹងឱកាសរំលឹកខួបលើកទី ១៥០ នៃថ្ងៃកំណើតរបស់លោក Mahatma Gandhi (1868-2018) ដែលជាគំរូសីលធម៌មួយដ៏ឆ្នើមនិងជាបិតារបស់ឥណ្ឌា។
ពិធីរំលឹកខួបលើកទី៧១នៃទិវាបុណ្យឯករាជ្យជាតិឥណ្ឌា - ảnh 1ឯកអគ្គរជ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅវៀតណាម លោក Harish Parvathaneni  

ថ្លែងមតិក្នុងពិធីនេះឯកអគ្គរជ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅវៀតណាម លោក Harish Parvathaneni បានសង្កត់ធ្ងន់ថា ចំពោះឥណ្ឌា អាស៊ានជាមជ្ឈមណ្ឌលក្នុងគោលយោបាយ “ធ្វើសកម្មភាពឆ្ពោះទៅ ទិសខាងកើត” ក្នុងនោះវៀតណាមជាសរសរទ្រូងមួយក្នុងប្លុកនេះ។ លោក Harish Parvathaneni មានជំនឿជាក់ទៅលើចំណងមិត្តភាពរបស់បក្ស រដ្ឋាភិបាលនិង ប្រជាជនវៀតណាម ដែលផ្តល់ជូនប្រទេសនិងប្រជាជនឥណ្ឌា ព្រមទាំងសន្យាជម្រុញបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ អញ្ជើញចូលរួមពិធី នេះអនុរដ្ឋមន្ត្រីការ បរទេសវៀតណាម លោក Le Hoai Trung បានអះអាងថាប្រជាជានវៀតណាម មានមោទនភាពដែលឥណ្ឌាជាមិត្តធំនិងស្មោះសរ របស់ឥណ្ឌា ហើយជឿជាក់លើ អនាគតដ៏ស្រស់បំព្រងនៃទំនាក់ទំនងមិត្តភាព ជាប្រពៃណីនិងភាពជាដៃគូ យុទ្ធសាស្ត្ររលើគ្រប់ជ្រុងជ្រោយវាងវៀតណាមនិងឥណ្ឌាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ