ពិធីរំលឹកខួបលើកទី៧៥នៃទិវាប្រពៃណីកាសែត Cuu Quoc-Giai Phong-Dai Doan Ket
|
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាម លោក Nguyen Thien Nhan បានវាយតម្លៃខ្ពស់ចំពោះរាល់ការរួមចំណែក ដ៏ធំធេងរបស់កាសែតមហាសាមគ្គីសម្រាប់បុព្វហេតុបដិវត្តន៍របស់ប្រទេសជាតិ ក្នុងរយៈពេល៧៥ឆ្នាំកន្លងទៅ |
(VOVworld)-ពិធីរំលឹកខួបលើកទី៧៥នៃទិវាកាសែត Cuu Quoc (កាសែតសង្គ្រោះ
ជាតិ) ជាអង្គការដើមនៃកាសែត Dai Doan Ket (កាសែតមហាសាមគ្គី) ចុះផ្សាយ
ច្បាប់ដំបូងថ្ងៃទី២៥មករាបានរៀបចំឡើងនៅរោងមហោស្រពហាណូយនាព្រឹកថ្ងៃ
ទី៦មករា។ថ្លែងមតិក្នុងពិធី ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត
ណាម លោក Nguyen Thien Nhan បានវាយតម្លៃខ្ពស់ចំពោះរាល់ការរួមចំណែក
ដ៏ធំធេងរបស់កាសែតមហាសាមគ្គីសម្រាប់បុព្វហេតុបដិវត្តន៍របស់ប្រទេសជាតិ
ក្នុងរយៈពេល៧៥ឆ្នាំកន្លងទៅ។ លោក Nguyen Thien Nhan បានចាត់ទុកថា
កាសែតមហាសាមគ្គីគប្បីលើកកំពស់មនសិការនិងការទទួលខុសត្រូវនយោបាយ
បំពេញល្អភារកិច្ចជាកម្លាំងឈានមុខ និងជាឧបករណ៍ឃោសនាផ្ទាល់មានប្រ
សិទ្ធភាពរបស់រណសិរ្សមាតុភូមិវៀតណាមក្នុងការពង្រឹងនិងពង្រីកផែនមហា
សាមគ្គីជនជាតិទាំងមូល។លោក Nguyen Thien Nhan អញ្ជើញមានអនុសាសន៍
ថា៖
“ប្រការដំបូងដែលកាសែតមហាសាមគ្គីត្រូវសួរខ្លួនឯងថា តើនរណាកំពុង
អានកាសែតមហាសាមគ្គី? មនុស្សប៉ុន្មាននាក់កំពុងអានកាសែតនេះ? អានហើយ
គេគិតយ៉ាងម៉េច ហើយគេធ្វើអ្វីខ្លះប្រសិនបើគេមិនអានកាសែតមហាសាមគ្គី។
ហេតុដូច្នេះ សង្ឈឹមថា កាសែតមហាសាមគ្គីនឹងផ្តោតការយកចិត្តទុកដាក់ទាក់
ទង់ជាមួយ មិត្តអ្នកអាននិងមានផែនការទាក់ទាញមិត្តអ្នកអានកាសែតអេឡិច
ត្រូនិកផងដែរ”៕