ពិធីរំលឹកខួបលើកទី៨៦ទិវាបង្កើតសម្ព័ន្ធសមាគមន៍យុវជនកុម្មុយនីស្តហូជីមិញ

ពិធីរំលឹកខួបលើកទី៨៦ទិវាបង្កើតសម្ព័ន្ធសមាគមន៍យុវជនកុម្មុយនីស្តហូជីមិញ - ảnh 1
សមាជិកសម្ព័ន្ធយុវជននៃមហាវិទ្យាល័យជាតិថ្លែងរបាយការណ៍អំពីស្នាដៃនៅចំពោះមុខប្រាង្គតម្កល់សពលោកប្រធានហូជីមិញ

(VOVworld) - នាយប់ថ្ងៃទី២៣ មិនា នៅទីក្រុង Da Nang ភាគកណ្ដាលវៀត
ណាម បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨៦ទិវាបង្កើតសម្ព័ន្ធសមា
គមន៍យុវជនកុម្មុយនីស្តហូជីមិញ (ថ្ងៃទី២៦ មិនា)។នៅទីនេះ លោកស្រី Truong Thi
 Mai ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម បានសំណូមពរឲ្យអង្គការ
សម្ព័ន្ធយុវជនក្នុងទូទាំងប្រទេសចាំបាច់ត្រូវយកចិត្តទុកដាក់ដល់ការហាត់ពត់លត់ដំ
និងជ្រើសរើសកម្មាភិបាលសម្ព័ន្ធយុវជនឆ្នើម​ហើយមានសមត្ថភាពគ្រប់គ្រាន់ដើម្បី
ឧទ្ទេសនាមជាមួយបក្ស ព្រមទាំងកសាងសម្ព័ន្ធសមាគមន៍យុវជនកុម្មុយនីស្ត
ហូជីមិញឲ្យបានរឹងមាំ ដើរតួនាទីសំខាន់ក្នុងបណ្ដាអង្គការនិងសកម្មភាពរបស់
យុវជនផងដែរ។លោកស្រី Truong Thi Mai សង្កត់ធ្ងន់ថា៖
“ដើម្បីកសាងជំនាន់យុវជនក្នុងដំណាក់កាលថ្មីឲ្យមានសមត្ថភាពនិង
សីលធម៌គ្រប់គ្រាន់នោះ សម្ព័ន្ធសមាគមន៍យុវជនចាំបាច់ត្រូវបន្តផ្លាស់ប្ដូរថ្មីយ៉ាង
ខ្លាំងក្លាទាំង ខ្លឹមសារនិងវិធីសាស្ត្រធ្វើសកម្មភាព លើកកំពស់ប្រសិទ្ធភាពក្នុងការ
ងារអប់រំ លើកទឹកចិត្តយុវជនសិក្សារៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោក
ប្រធានហូជីមិញ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ