ពិធីរំលឹកខួបលើកទី៩០ទិវាប្រពៃណីរបស់រណសិរ្សមាតុភូមិវៀតណាម

(VOVWORLD) - រណសិរ្សមាតុភូមិគឺជាស្ពានតភ្ជាប់ដ៏រឹងមាំរវាងគណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់ជាន់ថ្នាក់ជាមួយប្រជាជនគ្រប់ស្រទាប់ សំដៅអំពាវនាវឲ្យជនជាតិនិងសាសនាទាំងអស់លើទូទាំងប្រទេស រួមកម្លាំងកាយចិត្ត អនុវត្តឲ្យបានល្អនូវគោលជំហររបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ។
ពិធីរំលឹកខួបលើកទី៩០ទិវាប្រពៃណីរបស់រណសិរ្សមាតុភូមិវៀតណាម - ảnh 1 ពិធីប្រគល់ប័ណ្ណសរសើរជូនចំពោះបណ្ដាគំរូឆ្នើមៗក្នុងការងាររណសិរ្សនៃទីក្រុងហាណូយអាណត្តិឆ្នាំ២០១៥-២០២០។ (រូបថត៖ TTXVN)

នាយប់ថ្ងៃទី៧ វិច្ឆិកា នៅទីក្រុងហាណូយ បានប្រារព្ធធ្វើឡើងពិធីរំលឹកខួបលើកទី៩០ទិវាបង្កើតរណសិរ្សជាតិឯកភាពវៀតណាម - ទិវាប្រពៃណីរបស់រណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ១៩៣០-ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២០)។

ថ្លែងនៅទីនេះ លោកស្រី Nguyen Lan Huong ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហាណូយបានអះអាងថា ឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រជាច្រើនរហូតមកដល់សព្វថ្ងៃនេះ រណសិរ្សមាតុភូមិវៀតណាមទីក្រុងហាណូយបានរួបរួមសាមគ្គីប្រជាជនជាធ្លុងមួយ យកឈ្នះលើខ្មាំងសត្រូវឈ្លានពាន ការពារទឹកដីវៀតណាម ហើយអនុវត្តបុព្វហេតុផ្លាស់ប្ដូរថ្មី កសាងនិងអភិវឌ្ឍប្រទេសជាតិ។ រណសិរ្សមាតុភូមិគឺជាស្ពានតភ្ជាប់ដ៏រឹងមាំរវាងគណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់ជាន់ថ្នាក់ជាមួយប្រជាជនគ្រប់ស្រទាប់ សំដៅអំពាវនាវឲ្យជនជាតិនិងសាសនាទាំងអស់លើទូទាំងប្រទេស រួមកម្លាំងកាយចិត្ត អនុវត្តឲ្យបានល្អនូវគោលជំហររបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ។ ក្រៅពីនោះ រណសិរ្សមាតុភូមិក៏បានរួមចំណែកដល់ការជំរុញសកម្មភាពឃ្លាំមើលនិងបដិវាទសង្គម ក៏ដូចជាផ្ដល់មតិយោបល់ស្ដីពីការងារកសាងបក្សនិងអាជ្ញាធរផងដែរ។

ក្នុងឱកាសនេះដែរ ខេត្ត ក្រុងជាច្រើនលើទូទាំងប្រទេសក៏បានរៀបចំពិធីរំលឹកខួបលើកទី៩០ទិវាបបង្កើតរណសិរ្សមាតុភូមិជាតិឯកភាព - ទិវាប្រពៃណីរបស់រណសិរ្សមាតុភូមិវៀតណាម ដោយមានសកម្មភាពជាក់ស្ដែងយ៉ាងសម្បូរបែប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ