នាព្រឹកថ្ងៃទី ១៥ មិថុនា នៅទីក្រុងហាណូយ (វៀតណាម) បានប្រព្រឹកទៅពិធីរំលឹកខួប
អនុស្សារវរីយ៍ លើកទី ៣៥ ទិវាបង្កើតគណៈកម្មាធិការជាតិ UNESCO របស់វៀតណាម
និងទទួល គ្រឿងឥស្សរិយយសឯករាជថ្នាក់ទី ៣។ ថ្លែងមតិក្នុងពិធី អនុរដ្ឋមន្ត្រីការ
បរទរសរបស់វៀតណាម និងជាប្រធានគណៈកម្មាធិការជាតិ UNESCO លោក Nguyen
Thanh Son បានលើកច្បាស់ថា៖ ក្នុងរយៈពេល ៣៥ ឆ្នាំកន្លងទៅ គណៈកម្មាធិការជាតិ
UNESCO វៀតណាមបានអះអាងតួនាទី មុខងារ គឺជាកាណាល់ការទូតពហុភាគីមាន
ប្រសិទ្ធភាព ដែលមានអត្ថន័យជាក់ស្តែងដ៏ធំធេងចំពោះកិច្ចការសមាហរណកម្មលើ
គ្រប់វិស័យ និងាការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។ លោក Nguyen Thanh
Son បានសង្កត់ធ្ងន់ថា៖
“ការងារ UNESCO បច្ចុប្បុន្ន នឹងផ្ទេរប្តូរទៅដំណាក់កាលថ្មីមួយ សំដៅឆ្លើយតប នឹងតំរូវការសមាហរណកម្មអន្តរជាតិរបស់វៀតណាម។ គណៈកម្មាធិការជាតិ
UNESCO របស់វៀតណាម នឹងពង្រីកតួនាទី ជាស្ពាន់តភ្ជាប់រវាងវៀតណាមនិង
អង្គការ UNESCO ឲ្យខ្លាំងក្លាថែមទៀត។ ក្រៅពីនោះ បង្កើនតួនាទីរបស់វៀតណាម
នៅ បណ្ដាវេទិការពហុភាគីខាងវប្បធម៌ អប់រំ និងអះអាងថា៖ វៀតណាមគឺជា
សមាជិកយ៉ាងសកម្មមួយ និងមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ៕
ក្នុងឱកសនេះ គណៈកម្មាធិការជាតិ UNESCO វៀតណាមត្រូវបានប្រគល់គ្រឿង
ឥស្សរិយយសឯករាជថ្នាក់ទី ៣ ស្តីពីស្នាដៃរឆ្នើមពិសេស ក្នុងការកសាង សង្គមនិយមនិងការការពារប្រទេសជាតិ៕
|
អនុរដ្ឋមន្ត្រីការបរទរសរបស់វៀតណាម និងជាប្រធានគណៈកម្មាធិការជាតិ UNESCO លោក Nguyen Thanh Son (Image: Internet) |