ពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាផ្សាយសម្លេងពិភពលោក
|
ពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាផ្សាយសម្លេងពិភពលោក (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ១៣ កុម្ភៈ ពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាផ្សាយសម្លេង ពិភពលោកត្រូវបានរៀបចំឡើងសំដៅលើកដម្កើង radio ដោយមានតួនាទីជា មធ្យោបាយផ្សព្វផ្សាយព័ត៌មាន ជំរុញបណ្ដាប្រព័ន្ធផ្សាយសម្លេងបង្កើន ការទាក់
ទង់ផ្ទាល់នឹងព័ត៌មាន សេរីភាពក្នុងការបញ្ជេញស្សនៈនិងសមភាពភេទលើកា
ណាល់ផ្សាយសម្លេង។ ដោយប្រធានបទ “សមភាពភេទនិងការប្រគល់សិទ្ធិ
សំរាប់នារី” សកម្មភាពរំលើកខួបអនុស្សារវិរីយ៍ទិវាផ្សាយសម្លេងឆ្នាំ ២០១៤ ប្រមូលផ្តុំទៅលើការជំរុញសមភាពភេទតាមរយៈការលើកកំពស់ការយល់ដឹង
របស់អ្នកគ្រប់គ្រង អ្នកកាសែតនិង រដ្ឋាភិបាលនានាក្នុងការអភិវឌ្ឍន៍គោល
នយោបាយយុទ្ធសាស្ត្រទាក់ទិនដល់ភេទលើវិស័យផ្សាយសម្លេងជាដើម។ ក៏ក្នុង
ឱកាសនេះដែរ ពិពណ៌ radio ពិភពលោកឆ្នាំ ២០១៤ ត្រូវបានរៀបចំឡើងនៅ
ទីក្រុងប៉ារីស នាថ្ងៃទី ១២ កុម្ភៈ។ រាល់សំណួរអំពីនិន្នាការពហុមធ្យោបាយត្រូវ បានពិភាក្សានៅបណ្ដាសិក្ខាសាលាតុមូលក្នុងក្របខ័ណ្ឌពិពណ៌រនេះ។ តំណាង
នៃសម្ព័ន្ធក្រុមហ៊ុន Winmedia Support លោក Nicolas Leroux បានវាយតំលៃថា៖
“បច្ចេកវិទ្យា Radio នាបច្ចុប្បន្នខុសប្លែកពីមុនបើប្រៀបនឹងអតីតកាល។ ដោយសារ
radio ប្រើប្រាស់បច្ចេកទេស digital ទាំងស្រុង។ ឥឡូវនេះ radio មិនត្រឹមតែផ្សាយ
សម្លេង ប៉ុណ្ណោះទេថែមទាំង មានតំលៃជំនួយបន្ថែមដូចជា វីដេអ៊ូ រូបភាព កម្មវិធី
ទូរទស្សន៍ ផ្សាយសម្លេងជាផ្ទាល់ គេហទំព័ណ៍រ ជាដើម ទៀតផង។ មធ្យោបាយ
ទាំងអស់ត្រូវប្រើប្រាស់។ ដោយហេតុនេះ radio មានឱកាសអភិវឌ្ឍន៍ជាច្រើន។”
ក្នុងឱកាសនេះ នាថ្ងៃទី ១៣ កុម្ភៈ អគ្គនិយការអង្គការអប់រំវិទ្យសាស្ត្រនិវប្បធម៌នៃ
អ.ស.ប. (UNESCO) លោកស្រី Irina Bokova បានអះអាងនូវប្រៀបខ្លាំងដ៏ធំធេង
របស់ radio គឺអាចផ្សាយរាល់សារដល់គ្រប់ទីកន្លែងគ្រប់ពេលវេលានិងនាំមកនូវ
ផលប្រយោជន៍សំរាប់ប្រជាជនលើសកលលោកទាំងមូល៕