ពិធីរំលឹកខួបអនុស្សារវរីយ៍នៃទិវាបុណ្យជាតិហុងគ្រី

ពិធីរំលឹកខួបអនុស្សារវរីយ៍នៃទិវាបុណ្យជាតិហុងគ្រី - ảnh 1
ពិធីរំលឹកខួបអនុស្សារវរីយ៍នៃទិវា បុណ្យជាតិហុងគ្រី (ថ្ងៃទី ២០ សីហា) (Image: Vietnamplus)

(VOVworld) - នារសៀលថ្ងៃទី ១៥ សីហា ពិធីរំលឹកខួបអនុស្សារវរីយ៍នៃទិវាបុណ្យជាតិ
ហុងគ្រី (ថ្ងៃទី ២០ សីហា) ត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញភាគខាងត្បូងវៀត
ណាម។ ក្នុងពិធីនេះ តំណាងរបស់ស្ថានទូតហុងគ្រីប្រចាំនៅ វៀតណាមបានសង្កត់
ធ្ងន់ថា៖ ទំនាក់ទំនងរវាងវៀតណាមនិងហុងគ្រីបាននិងកំពុងអភិវឌ្ឍន៍ល្អប្រសើរក្នុងរយៈ
ពេលកន្លងមកជាពិសេសគឺកិច្ចសហប្រតិបត្តិការ លើវិស័យ វប្បធម៌ អប់រំនិងបណ្តុះ
បណ្ដាល។ អាហារូបករណ៍របស់រដ្ឋាភិបាលហុងគ្រីចំនួន ៤៥ នឹងប្រគល់ជូននិស្សិត
វៀតណាម ជាប្រចាំឆ្នាំ។ តាមតំណាងនៃ ស្ថានទូតហុងគ្រីប្រចាំនៅវៀតណាមបាន
ឲ្យដឹងថា៖ ហុងគ្រីកំពុងខំប្រឹងប្រែងក្នុងការកសាងមូលដ្ឋានថ្មីសំរាប់កិច្ចសហប្រតិបត្តិការ
រវាងប្រទេសទាំង ២ ហើយ សង្ឃឹមថា៖ បណ្ដាគំរោងការនេះនឹងបង្កើនទំនាក់ទំនងទ្វេភាគីឲ្យ
ខ្លាំងក្លាថែម ទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ