ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៥ នៃទិវាបង្កើតសមាគមអ្នកកាសែតវៀតណាម
|
ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៥ នៃទិវាបង្កើតសមាគមអ្នកកាសែតវៀតណាម (Image: VOV) |
(VOVworld) – ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៥ នៃទិវាបង្កើតសមាគមន៍អ្នកកាសែតវៀតណាមបានប្រព្រឹត្តទៅនាថ្ងៃទី ២០ មេសា នៅទីក្រុងហាណូយ។
លោក Dinh The Huynh សមាជិកការិយាល័យនយោបាយនិងជា ប្រធានគណៈកម្មា
ធិការឃោសនាអប់រំមជ្ឈឹមនិងឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានចូលរួមពិធីនេះ។ ថ្លែងមតិនៅទីនេះ លោក Dinh The Huynh បានសង្កត់ធ្ងន់ថា៖
“សមាគមអ្នកកាសែតវៀតណាមត្រូវបន្តលើកកំពស់តួនាទីគុណភាពនិងប្រសិទ្ធភាព សកម្មភាពនៅគ្រប់ជាន់ថ្នាក់។ ជាពិសេស យើងត្រូវអនុវត្តល្អនូវបណ្ដាភារកិច្ច៖ កសាង និងអភិវឌ្ឍន៍ជួរអ្នកកាសែតលើកកំពស់ការទទួលខុសត្រូវសង្គមនិងកាត្វពកិច្ចប្រជា
ពលរដ្ឋរបស់អ្នកកាសែតបន្តជំរុញការរៀនសុត្រនិងធ្វើតាមគំរូសិលធម៌និងសតិ
អារម្មហ៍ធ្វើកាសែតរបស់លោកប្រធានហូជីមិញ។ អនុវត្តប្រកបដោយជោគជ័យ
នូវភារកិច្ចយុទ្ធសាស្ត្រចំនួន ២ គឺ៖ កសាងនិងការពារមាតុប្រទេស។”
ក៏ក្នុងឱកាសនេះដែរ សមាគមន៍អ្នកកាសែតវៀតណាមបានប្រគល់ជូនសញ្ញាប័ត្រ
លើក សរសើរសំរាប់សមូហភាពចំនួន ២៤ និងបុគ្គលគំរូចំនួន ៤៧ ក្នុងការប្រឡង
ប្រណាំង ដំណាក់កាល ២០១០-២០២៥។ សមាគមអ្នកកាសែតនៃវិទ្យុសម្លេង
វៀតណាមទទួល បានប័ណ្ណសរសើរនៃសមាគមអ្នកកាសែតវៀតណាម៕