ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនៅអាល្លឺម៉ង់
|
ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនៅអាល្លឺម៉ង់
(Image: VOV) |
(VOVworld) – ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ នៃទិវាបង្កើតកងទ័ពប្រជាជន
វៀតណាម (ថ្ងៃទី ២២ ធ្នូ) ត្រូវបានរៀបចំឡើងនៅរដ្ឋធានី Berlin របស់អាល្លឺម៉ង់។
ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ លោកស្រី Nguyen
Thi Hoang Anh បានបូកសករុបប្រវត្តិសាស្ត្រនិងការអភិវឌ្ឍន៍ដ៏ត្រចះត្រចង់របស់កងទ័ព ប្រជាជនវៀតណាមក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក។ លោកស្រី Nguyen Thi Hoang
Anh បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការកសាងខឿនការពារជាតិ ក្នុងនោះ កងទ័ពប្រជាជនដើរតួនាទីស្នូល ក៏ដូចជា ការយកចិត្តទុកដាក់ដល់ប្រភពធនធាន មនុស្សនាបច្ចុប្បន្នដើម្បីទំនើបភាវូបនីយកម្មកងទ័ពសំដៅការពារខឿនឯករាជ្យ
អធិបតេយ្យភាពនិងបូរភាពដែនដីរបស់ប្រទេសជាតិ។ ក្រៅពីការបង្កើនសក្តានុភាព
ការពារជាតិ កងទ័ពប្រជាជនវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាព
អន្តរជាតិទ្វេភាគីនិងពហុភាគីសំដៅកសាងទំនុកទុកចិត្តយុទ្ធសាស្ត្រពង្រឹងបរិយា
កាសសន្តិភាពក្នុងតំបន់ និងលើពិភពលោក។ ឯកអគ្គរដ្ឋទូតវៀតណាមបានសង្កត់
ធ្ងន់ថា៖ រដ្ឋាភិបាលនិងកងទ័ពប្រជាជនវៀតណាមវាយតំលៃខ្ពស់ចំពោះការជួយ
ឧបត្ថម្ភក្នុងការបណ្តុះបណ្ដាលកម្មាភិបាលរបស់អាល្លឺម៉ង់ចំពោះវៀតណាមរួម
ចំណែកក្នុងការពង្រីកទំនាក់ទំនងមិត្តភាពរវាងកងទ័ពនិងប្រជាជននៃប្រទេស
ទាំង ២ ឲ្យបានខ្លាំងក្លាថែមទៀត៕