ពិធីរំលឹកខួបអនុស្សាវរីយ៍ លើគទី 50 ទិវាបង្កើតផ្នែកប្រវត្តិសាស្ត្របក្ស
(VOV WORLD)_នាព្រឹកថ្ងៃទី 18 ឧសភា នៅទីក្រុងហាណូយ វិទ្យាស្ថានស្រាវជ្រាវ ប្រវត្តិសាស្ត្របក្ស (នៃសាលាសភាបណ្ឌិតនយោបាយ - រដ្ឋបាលជាតិហូជីមិញ) បាន
រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ លើគទី 50 ទិវាបង្កើតផ្នែកប្រវត្តិសាស្ត្របក្ស (ឆ្នាំ 1962
- ឆ្នាំ 2012)។ ថ្លែងមតិនៅពិធីនេះ សាស្ត្រាចារណ៍រង បណ្ឌិត Nguyen Manh Ha នាយក វិទ្យាស្ថានប្រវត្តិសាស្ត្របក្ស បានលើកច្បាស់ថា៖ ក្នុងរយះពេល 50 ឆ្នាំ កសាងនិង
អភិវឌ្ឍន៍ បណ្ដាជំនាន់កម្មាភិបាល មន្ត្រីរដ្ឋការ បុគ្គលិករដ្ឋ របស់ វិទ្យាស្ថានជានិច្ចកាល ខំប្រឹងប្រែង សម្រេចរាល់ភារកិច្ចនយោបាយ ដែលបក្ស និងរដ្ឋប្រគល់ជូន។ វិទ្យាស្ថាន
បានអនុវត្តយ៉ាងល្អ ភារកិច្ច របស់ស្ថាប័នវិទ្យាសាស្ត្រជួរមុខ សម្រេចសំណង់ស្រាវជ្រាវ
ជាច្រើន …លៗ។
ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកនេះ លោកស្រី Ha Thi Khiet លេខា គណះកម្មាធិការមជ្ឈឹមបក្សកម្មុយនីស្តវៀតណាម និងជា ប្រធានគណះកម្មាធិការឃោ
សនា អប់រំមហាជនមជ្ឈឹម បានសង្កត់ធ្ងន់ថា៖
“វិទ្យាស្ថានប្រវត្តិសាស្ត្របក្ស និងផ្នែកទាំងមូល ត្រូវការបន្តបំពេញបន្ថែម លើកកំពស់
គុណភាព ឈុតសៀវភៅប្រវត្តិសាស្ត្រ បក្សកម្មុយនីស្តទាំងមូល និង សំណង់ប្រវត្តិ សាស្ត្របក្ស នៅបណ្ដាក្រសួង ផ្នែក ស្ថាប័ន ខេត្ត ទីក្រុងក្នុងទូទាំងប្រទេស។ ខំប្រឹងប្រែងដល់ មហាសន្និបាត បក្សកម្មុយនីស្តវៀតណាម លើកទី 12 សម្រេចការ
និពន្ធ និងបោះពុម្ភផ្សាយសៀវភៅ ប្រវត្តិសាស្តបក្សកម្មុយនិស្តវៀតណាម។ ផ្នែកក៏
ត្រូវការបន្តផ្លាស់ប្តូរថ្មី ខ្លឹមសារ របៀបបង្រៀនប្រវត្តិសាស្ត្របក្ស នាំប្រវត្តិសាស្ត្របក្ស ស៊ីជំរៅទៅក្នុងជីវភាពរស់នៅ រួមចំណែកកសាង ពង្រឹងទំនុកទុកចិត្ត សតិអារម្មណ៍ បដិវត្តន៍ អោយកម្មាភិបាល បក្ខជន និងប្រជាជនគ្រប់ស្រទាប់៕”
|
ពិធីរំលឹកខួបអនុស្សាវរីយ៍ លើគទី 50 ទិវាបង្កើតផ្នែកប្រវត្តិសាស្ត្របក្ស (internet) |