ពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម៖ រំលឹកគុណូប ការៈនិងបន្តប្រពៃណីរបស់ជីដូនជីតា

(VOVWORLD) - នាយប់ថ្ងៃទី២១ ខែធ្នូ នៅខេត្ត Thai Nguyen ភាគខាងជើងវៀតណាម បាន ប្រព្រឹត្តទៅពិធីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីចំនួន៦០នាក់នៃកងអនុសេនាធំលេខ៩១៥ ហើយប្រកាសការដាក់អោយដំណើរការសំណង់ជួសជុល កែ លម្អនៃមណ្ឌលកេរ្តិ៍ដំណែលជាតិកងអនុសេនាធំយុវជនស្ម័គ្រចិត្តលេខ៩១៥។
ពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម៖ រំលឹកគុណូប ការៈនិងបន្តប្រពៃណីរបស់ជីដូនជីតា - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan រួមជាមួយបណ្ដាតំណាងចូលរួមពិធីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធ (រូបថត៖ VOV)


អញ្ជើញថ្លែងនៅពិធីនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ពលីកម្មរបស់យុវជនស្ម័គ្រចិត្តទាំង៦០នាក់នៅចំ រាត្រីទិវាបុណ្យណូអែលកាលពីមុននេះ គឺជាការបាត់បង់ដ៏ធំធេងនៃកងកម្លាំង យុវជនស្ម័គ្រចិត្តវៀតណាម។ យុវជនទាំង៦០នាក់នោះ ភាគច្រើនគឺមានអាយុតែ ១៨ទៅ២០ឆ្នាំប៉ុណ្ណោះ ហើយក្នុងនោះមានអ្នកជាជនជាតិភាគតិច មានអ្នកកាន់ គ្រីស្ទសាសនា ផងដែរ។ ពលីកម្មដ៏អង់អាចក្លាហាននោះបានក្លាយទៅជាគំរូដ៏ភ្លឺ ស្វាងអំពីលទ្ធិវីរៈបដិវត្តន៍ក្នុងបុព្វហេតុរំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេស ជាតិ។ លោកស្រីប្រធានរដ្ឋសភាអញ្ជើញមានប្រសាសន៍ថា៖

        “ថ្ងៃនេះ យើងរៀបចំពិធីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធយុវជនស្ម័គ្រចំនួន៦០នាក់ ហើយប្រកាសការដាក់អោយដំណើរការសំណង់ជួសជុលកែលម្អនៃមណ្ឌលកេរ្តិ៍ដំណែលជាតិកងអនុសេនាធំយុវជនស្ម័គ្រចិត្តលេខ៩១៥។ នេះជាសកម្មភាពដ៏មាន អត្ថន័យដើម្បីរំលឹកគុណូបការៈដ៏ធំធេងរបស់បណ្ដាវីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ អតីតយុទ្ធជន និងអតីតយុវជនស្ម័គ្រចិត្ត”។

        នាថ្ងៃទី២១ ខែធ្នូ បញ្ជាការដ្ឋានយោធាខេត្ត Soc Trang ភាគខាងត្បូងវៀត ណាម បានរៀបចំជំនួបជួបមុខរវាងបណ្ដាកម្មាភិបាលនិងនាយទាហានយោធា ជាន់ខ្ពស់ ដែលបានចូលនិវត្តន៍។ នៅក្នុងជំនួបនេះ តំណាងទាំងអស់បានរំលឹក ឡើងវិញនូវប្រពៃណីដ៏ភ្លឺស្វាងនៃកងទ័ពប្រជាជនវៀតណាមនិយាយរួមនិងកង កម្លាំងប្រដាប់អាវុធនៃខេត្ត Soc Trang និយាយដោយឡែក។

        នាថ្ងៃទី២១ ខែធ្នូ Saigon Innovation Hub ចំណុះមន្ទីរវិទ្យាសាស្ត្រ បច្ចេក វិទ្យាទីក្រុងហូជីមិញ បានរៀបចំកម្មវិធីជួបប្រាស្រ័យក្រោមប្រធានបទ “សមរភូមិ K40 និងបដិវត្តន៍ឧស្សាហកម្ម៤.០”។ កម្មវិធីនេះគឺសំដៅជួយអោយជំនាន់វ័យក្មេង និងសហគមន៍អ្នកចាប់ផ្ដើមអាជីវកម្ម មានការយល់ដឹងដ៏ជ្រាលជ្រៅថែមទៀតអំពី រាល់យុទ្ធជនដែលមានចូលរួមប្រយុទ្ធដោយផ្ទាល់នៅសមរភូមិកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ