ពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាភាសាបារាំងអន្តរជាតិ ថ្ងៃទី២០ ខែមីនា
(VOVWORLD) - ស្ថិតនៅក្នុងចំណោមសកម្មភាពរំលឹកខួបទិវាភាសាបារាំងអន្តរជាតិ នាព្រឹក ថ្ងៃទី១៦ ខែមីនា សកម្មភាព “តភ្ជាប់រង្វង់ដៃភាសា បារាំង” លើកដំបូងត្រូវបាន រៀបចំឡើងនៅបឹង Hoan Kiem រដ្ឋធានីហាណូយ ដោយមានការចូលរួមរបស់ សិស្សានុសិស្សនិងនិស្សិតផ្នែកភាសា បារាំងចំនួន១២០០នាក់។
អនុរដ្ឋមន្រ្តីការបរទេសលោក Le Hoai Trung ថ្លែងនៅពិធីរំលឹកខួបទិវាភាសាបារាំងអន្តរជាតិ (រូបថត៖ TTXVN) |
មុននោះ នាយប់ថ្ងៃទី១៦ ខែមីនា នៅទីលានឧទ្យាន Ly Thai To រដ្ឋធានី ហាណូយ បានប្រព្រឹត្តទៅយ៉ាងមហោឡារឹតនូវពិធីរំលឹកខួបទិវាភាសាបារាំង អន្តរជាតិ ថ្ងៃទី២០ ខែមីនា។ ថ្លែងនៅព្រឹត្តិការណ៍នេះ អនុរដ្ឋមន្រ្តីការបរទេស វៀតណាមលោក Le Hoai Trung បានអះអាងថា៖
“ទិវាភាសាបារាំងអន្តរជាតិឆ្នាំនេះត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹត ណាស់។ ឆ្នាំ២០១៩ក៏ជាឆ្នាំរំលឹកខួបលើកទី២០នៃទិវាដែលទីក្រុងហាណូយត្រូវ បាន UNESCO ប្រគល់ជូនកិត្តិនាមជាទីក្រុងដើមសន្តិភាព។ ក្នុងបរិយាកាស ពោរពេញទៅដោយតម្លៃប្រវត្តិសាស្ត្រវប្បធម៌ផង ហើយក៏មានលក្ខណៈសមា ហរណកម្មយ៉ាងដូច្នេះទៀតផង យើងកាន់តែយល់និងគោរពតម្លៃដ៏ល្អប្រសើរ អំពីសន្តិភាពកិច្ចសហប្រតិបត្តិការនិងវឌ្ឍនភាពដែលសហគមន៍ប្រើប្រាស់ ភាសាបារាំងកំពុងចែករំលែក”៕