ពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាឯករាជ្យជាតិវៀតណាមថ្ងៃទី២ កញ្ញា ប្រព្រឹត្តទៅនៅប្រទេសជាច្រើន

(VOVWORLD) - នាយប់ថ្ងៃទី៣០ ខែសីហា នៅរដ្ឋធានីវៀងច័ន្ទ ស្ថានទូត វៀតណាមប្រចាំ ឡាវ បានរៀបចំពិធីជប់លៀងដ៏មហោឡារឹត ក្នុងឱកាសរំលឹកខួបលើក ទី៧៤ទិវាបុណ្យឯករាជ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥-ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩)។
ពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាឯករាជ្យជាតិវៀតណាមថ្ងៃទី២ កញ្ញា ប្រព្រឹត្តទៅនៅប្រទេសជាច្រើន - ảnh 1ឯកអគ្គរដ្ឋទូតលោក Nguyen Ba Hung រួមជាមួយភ្ញៀវកិត្តិយសកាត់នំអបអរសាទរខួបទិវាបុណ្យឯករាជ្យជាតិ (រូបថត៖ VOV) 

  ថ្លែងសុន្ទរកថានៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឡាវលោក Nguyen Ba Hung បានសង្កត់ធ្ងន់ថា នារដូវស្លឹកឈើជ្រុះមុននេះ៧៤ឆ្នាំ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ នៅរដ្ឋធានីហាណូយ លោកប្រធានហូជីមិញបានអញ្ជើញ អានសេចក្ដីប្រកាសឯករាជ្យ ប្រសូត្រឡើងប្រទេសវៀតណាមប្រជាធិបតេយ្យ សាធារណៈរដ្ឋ ដែលសព្វថ្ងៃនេះគឺសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ សតិ អារម្មណ៍ស្នូលនៃសេចក្ដីប្រកាសឯករាជ្យរបស់វៀតណាមនោះគឺឯករាជ្យជាតិ សេរីភាព សមភាព និងសេចក្ដីប្រាថ្នាអំពីសុភមង្គលរបស់ប្រជាជន។ ក្នុងអំឡុង ពេលជាង៧ទសវត្សកន្លងមកនេះ ប្រជាជនវៀតណាម ដណ្ដើមបានឯករាជ្យ សេរីភាព បង្រួបបង្រួមជាតិ ហើយសម្រេចបានជោគជ័យក្នុងបុព្វហេតុកសាងនិង ការពារមាតុប្រទេសផងដែរ។ ឯកអគ្គរដ្ឋទូតលោក Nguyen Ba Hung បានអះ អាងថា វៀត ណាមគោរពជាពិសេសដល់ទំនាក់ទំនងជាមួយឡាវ ដោយចាត់ទុក ឡាវជាបងប្អូន ជាមិត្តភក្តិជាទីស្រឡាញ់និងស្មោះត្រង់បំផុត។

        នាយប់ថ្ងៃដដែល ស្ថានទូតវៀតណាមប្រចាំជប៉ុន ក៏បានរៀបចំពិធីរំលឹកខួប លើកទី៧៤ទិវាបុណ្យឯករាជ្យជាតិវៀតណាម។ ថ្លែងសុន្ទរកថានៅទីនេះ ឯកអគ្គ រដ្ឋទូតវៀតណាមលោក Vu Hong Nam បានរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រដ៏អង់ អាចក្លាហានរបស់ប្រជាជនវៀតណាមចាប់តាំងពីដណ្ដើមបានឯករាជ្យមក ក៏ដូច ជារាល់សមិទ្ធផលសេដ្ឋកិច្ចសង្គមដ៏លេចធ្លោទាំងអស់ក្នុងដំណើរការផ្លាស់ប្ដូរថ្មី និងធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាមផងដែរ។

        មុននោះ នាយប់ថ្ងៃទី២៨ ខែសីហា នៅរដ្ឋធានី Brasilia ស្ថានទូតវៀតណាម ប្រចាំប្រេស៊ីលក៏បានរៀបចំពិធីរំលឹកខួបលើកទី៧៤ទិវាបុណ្យឯករាជ្យជាតិ ដោយមានការចូលរួមរបស់ភ្ញៀវកិត្តិយសចំនួន៣០០នាក់ដែលជាមន្ត្រីជាន់ខ្ពស់នៃរដ្ឋសភា ក្រសួង ស្ថាប័ន អាជ្ញាធរតំបន់ និងសហគ្រាសនានានៃប្រេស៊ីល ក៏ដូ ជាតំណាងស្ថាប័នអង្គទូតនិងសហគមន៍ជនវៀតណាមនៅប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ