ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-ម៉ាឡេស៊ី
(VOVWORLD) - នាព្រឹកថ្ងៃទី ៣០ មិនា នៅទីក្រុងហាណូយ បានប្រារព្ធឡើងពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ម៉ាឡេស៊ី (ថ្ងៃទី ៣០ មិនា ឆ្នាំ ១៩៧៣ - ថ្ងៃទី ៣០ មិនា ឆ្នាំ ២០១៨)។
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-ម៉ាឡេស៊ី |
នាព្រឹកថ្ងៃទី ៣០ មិនា នៅទីក្រុងហាណូយ បានប្រារព្ធឡើងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ម៉ាឡេស៊ី (ថ្ងៃទី ៣០ មិនា ឆ្នាំ ១៩៧៣ - ថ្ងៃទី ៣០ មិនា ឆ្នាំ ២០១៨)។ ថ្លែងមតិនៅទីនេះ ប្រធាន សមាគមមិត្តភាពវៀតណាម-ម៉ាឡេស៊ី លោក Do Huu Hao បានសម្តែងជំនឿ ជាក់ថា៖ ដោយមានការអភិវឌ្ឍល្អប្រសើររួមជាមួយបទពិសោធន៍សម្បូរបែបអស់ រយៈពេល ៤៥ ឆ្នាំកន្លងទៅ ការខំប្រឹងប្រែងរួមរបស់រដ្ឋាភិបាលប្រជាជននៃ ប្រទេសទាំងពីរ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ីនឹងមានការ បោះជំហានថ្មី ប្រកបដោយមានប្រសិទ្ធភាពជាក់ស្តែង ឆ្លើយតបនឹងផលប្រ យោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព សហប្រតិបត្តិ ការនិងភាពសម្បូររុងរឿងក្នុងតំបន់និងលើពិភពលោក។ រីឯខ្លួន វិញ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាម លោក Mohd Zamruni Bin Khalid បានអះអាងថា៖ ពិធីរំលឹកខួបជាឱកាសដើម្បីវៀតណាមនិងម៉ាឡេស៊ីរួម គ្នាដាក់ចេញទិសដៅសំដៅពង្រឹងនិងបើកទូលាយទំនាក់ទំនងទ្វារភាគី នាពេលខាងមុខ៕