ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតអាស៊ាននៅឡាវនិងកម្ពុជា

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ សីហា នៅរាជធានី ភ្នំ ពេញ ព្រះរាជាណាចក្រ កម្ពុជា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានរៀបចំពិធី បង្ហូតទង់ជាតិសាមគមបណ្ដាប្រជាជាតិអាស៊ានក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក ទី ៥០ ទិវាបង្កើតអង្គការនេះ (ថ្ងៃទី ៨ សីហា)។ 
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតអាស៊ាននៅឡាវនិងកម្ពុជា - ảnh 1 ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតអាស៊ាននៅឡាវនិងកម្ពុជា

(VOVworld) – នាព្រឹកថ្ងៃទី ១១ សីហា នៅរាជធានី ភ្នំ ពេញ ព្រះរាជាណាចក្រ កម្ពុជា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានរៀបចំពិធី បង្ហូតទង់ជាតិសាមគមបណ្ដាប្រជាជាតិអាស៊ានក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក ទី ៥០ ទិវាបង្កើតអង្គការនេះ (ថ្ងៃទី ៨ សីហា)។ អញ្ជើញចូលរួមពិធីមាន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក Thach Du រួមជាមួយឯកអគ្គរដ្ឋទូតបណ្ដាប្រទេសអាស៊ានផ្សេងៗទៀត តំណាងបណ្ដា ស្ថាប័នការទូតប្រចាំនៅកម្ពុជា ផងដែរ។ នាព្រឹកថ្ងៃដដែល នៅរដ្ឋធានី រៀងច័ន្ទ ឡាវ បានប្រារព្ធឡើងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតអាស៊ាន និងលើកទី ២០ ទិវាឡាវចូលរួមជាផ្លូវការក្នុងអាស៊ាន (ថ្ងៃទី ២៣ កក្កដា ឆ្នាំ ១៩៩៧ - ថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០១៧)។ ថ្លែងមតិនៅពិធីទាំងនេះ រដ្ឋមន្ត្រីការបរទេសឡាវ លោក Kommasith រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា៖ ក្នុងអំឡុង ៥០ ឆ្នាំ កន្លងទៅ ទោះបីជាឆ្លងកាត់ការលំបាកសាកល្បងជាច្រើនក្តី ប៉ុន្តែ អាស៊ាននៅ អភិវឌ្ឍន៍រឹងមាំជាជំហានៗ ហើយទទួលបានស្នាដៃលេចធ្លោ ក្លាយទៅជាអង្គការ ផ្សាភ្ជាប់រវាងប្រទេសនានាក្នុងតំបន់និងសហគមន៍អន្តរជាតិទទួលស្គាល់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ