ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៥ទិវាលោកប្រធានហូជីមិញចេញសេចក្ដី អំពាវនាវប្រឡងប្រណាំងស្នេហាជាតិ

                 

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៥ទិវាលោកប្រធានហូជីមិញចេញសេចក្ដី អំពាវនាវប្រឡងប្រណាំងស្នេហាជាតិ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Tan Dung នៅពិធីធីរំលឹកខួបអនុស្សាវ រីយ៍  លើកទី ៦៥នៃទិវា លោកប្រធានហូជីមិញចេញសេចក្ដីអំពាវនាវប្រឡង​ប្រណាំងស្នេហាជាតិ 
(រូបថត​VNA)

(VOV)_នាព្រឹកថ្ងៃទី ៩ មិថុនា នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Tan Dung បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវ រីយ៍  លើកទី ៦៥នៃទិវា លោកប្រធានហូជីមិញចេញសេចក្ដីអំពាវនាវប្រឡង​ប្រណាំងស្នេហាជាតិ និងស្ងើចសរសើរ គំរូ​ឆ្នើម ក្នុងដំណាក់កាល ២០១១ -២០១៣។ អនុវត្តតាមសេចក្ដីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ របស់លោកប្រធានហូជីមិញ ចលនាប្រឡងប្រណាំងស្នេហាជាតិត្រូវបានទីក្រុងហូជីមិញអនុវត្តដ៏ទូលំទូលាយ អភិវដ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់តំបន់។ តាមនោះ ​នាំមកប្រសិទ្ធិភាពជាក់ស្ដែង រួមចំណែកធ្វើជាកម្លាំងចលករ ជំរុញការអនុវត្តប្រកបដោយជោគជ័យ រាល់ភារកិច្ចអំពីសេដ្ឋកិច្ច សង្គម ការពារប្រទេស និងសន្តិសុខ។ ថ្លែងមតិនៅទីនេះ លោក Tran Thanh Hai ប្រធាន​សម្ព័ន្ធ​ពលករ​ទីក្រុងហូជីមិញ បានអោយដឹងថា÷

          “ លទ្ធផលស្នូលនៃចលនាប្រឡង ប្រណាំងស្នេហាជាតិ គឺពលករ​យល់​ដឹងច្បាស់ជាងអំពីលទ្ធផលពលកម្ម។ ទន្ទឹមនឹងនោះ អ្នកប្រើប្រាស់​ពលករក្រៅពីរដ្ឋ កាន់តែគោរពពលករ ពីមួយថ្ងៃទៅមួយថ្ងៃ។ នេះគឺជា​លទ្ធផលនៃការយល់ដឹងអំពីសារសំខាន់នៃការងាររៀបចំចលនាប្រឡង ​ប្រណាំងស្នេរហារជាតិ …។ល។”

          ក៏នាយប់ថ្ងៃនេះដែរ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធីជួប​ប្រាស្រ័យសិល្បះ ÷​លោកអ៊ំជាជំនឿជឿជាក់ជ័យជំនះទាំងស្រុង។ កម្មវិធី​នេះ ​មានប្រធានបទចំនួន២÷ សេចក្ដីអំពាវនាវប្រឡង ប្រណាំងស្នេហារ​ជាតិ ​និង លោកប្រធានហូជីមិញ ជាមួយសារព័ត៍មានបដិវត្តន៍វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ