ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាយុទ្ធជនពលីពិការប្រព្រឹត្តទៅក្នុងទូទាំងប្រទេសវៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី ១៧ កក្កដា នៅទីក្រុងហាណូយ ឧបនាយក រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូជនមានគុណូបការៈខេត្ត Bac Kan ភាឦសានវៀតណាម។
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាយុទ្ធជនពលីពិការប្រព្រឹត្តទៅក្នុងទូទាំងប្រទេសវៀតណាម |
(VOVworld) – នារសៀលថ្ងៃទី ១៧ កក្កដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូជនមានគុណូបការៈខេត្ត Bac Kan ភាគឦសានវៀតណាម។ ថ្លែង មតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានស្នើថា៖ ខេត្ត Bac Kan បន្ត ពង្រីកនិងធ្វើល្អថែមទៀតការងារដែលមានអត្ថន័យនេះ ម្ចាស់ការប្រើប្រាស់ថវិការ តំបន់ បំផុសប្រភពធនធានក្នុងសង្គម បង្កលក្ខណៈល្អថែមទៀតសំរាប់ជនមាន គុណូបការៈនិងគ្រួសារគោលនយោបាយ។ ទន្ទឹមនឹងនោះ លោកសម្តែងគោលបំណងថា៖ ជនមានគុណូបការៈខេត្ត Bac Kan ពង្រីកនូវប្រពៃណីស្នេហាជាតិបដិវត្តន៍រួមចំណែកកសាងប្រទេសជាតិ។ នាយប់ថ្ងៃទី ២២ កក្កដា កម្មវិធីតបស្នងសងគុណយុទ្ធជនពលីបានប្រារព្ធឡើងនៅទីក្រុងហាណូយផងដែរ។ ក៏ក្នុងឱកាសនេះដែរ ក្រុមការងាររបស់ខេត្ត Long An ដឹកនាំដោយប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក Tran Van Can បានទៅសាកសួរសុក្ខទុកនិងជូនអំណោយសំរាប់បណ្ដាគ្រួសារគោលនយោបាយក្នុងខេត្ត Long An។ ខេត្តបាន លៃទុកប្រាក់ចំនួន ៩ ពាន់លានដើម្បីជូនអំណោយសំរាប់មុខសញ្ញាគោលនយោ បាយក្នុងតំបន់៕