ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៤០ទិវាកំណើតរបស់អតីតប្រធានរដ្ឋស្តីទីលោក Huynh Thuc Khang

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៤០ទិវាកំណើតរបស់អតីតប្រធានរដ្ឋស្តីទីលោក Huynh Thuc Khang - ảnh 1
ប្រធានរដ្ឋលោក Tran Dai Quang ថ្លែងមតិក្នុងពិធី

(VOVwoorld)-នាព្រឹកថ្ងៃទី១តុលា នៅខេត្ត Quang Nam គណៈកម្មាធិការប្រតិបត្តិ
មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការ
 រណសិរ្សមាតុភូមិវៀតណាមនិងខេត្ត Quang Nam បានរៀបចំដ៏មហោឡារិតពិធី
រំលឹក ខួបលើកទី១៤០នៃទិវាកំណើតរបស់អតីតប្រធានរដ្ឋស្តីទី លោក Huynh
Thuc Khang (ថ្ងៃទី១តុលា១៨៧៦-ទី១តុលា២០១៦)។

        អញ្ជើញថ្លែងសន្ទរកថានៅក្នុងពិធីនេះ ប្រធានរដ្ឋវៀតណាមលោក Tran Dai
Quang បានសង្កត់ធ្ងន់ថា បុគ្គលិកលក្ខណៈនិងសេចក្តីថ្លៃថ្នូររបស់លោក Huynh Thuc
 Khang នៅតែជាគំរូសម្រាប់ជំនាន់កូនចៅបច្ចុប្បន្ននិងអនាគតត្រាប់តាមជានិច្ច។
 ប្រធាមរដ្ឋលោក Tran Dai Quang បានអំពាវនាវ៖

        “ដើម្បីត្រាប់តាមគំរូសីលធម៌របស់លោក កម្មាភិបាលនិងបក្ខជនម្នាក់ៗ ត្រូវ
ស្មោះត្រង់ជាមួយឧត្តមគតិបដិវត្តន៍ និងយកផលប្រយោជន៍ជាតិជាធំ។​បង្កើនការ
 ហាត់ពត់លត់ដំចរិយាសម្បត្តិ សីលធម៌បដិវត្តន៍ឲ្យផ្សាភ្ជាប់ជាមួយការប្រឆាំងលទ្ធិ
អាត្មានិយម។ ម្យ៉ាងវិញទៀត ប្តេជ្ញាតស៊ូប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ “ផលប្រ
យោជន៍បក្សពួក” គ្មានការទទួលខុសត្រូវផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ