ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៧ទិវាបង្កើតកម្លាំងប៉ូលីសសមុទ្រ

(VOVworld) - នាថ្ងៃទី២៨ សីហា នៅរដ្ឋធានីហាណូយ បញ្ជាការដ្ឋានប៉ូលីសសមុទ្រ
វៀតណាមបានរៀបចំពិធីទទួលកិត្តិនាម “វីរៈកងកម្លាំងប្រដាប់អាវុធប្រជាជនក្នុង
សម័យកាលផ្លាស់ប្ដូរថ្មី” និងរំលឹកខួបអនុស្សាវរីយ៍លើកទី១៧ទិវាប្រពៃណី (ថ្ងៃទី
២៨ សីហា)។ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន
ចាត់ទុកថា ក្នុងប៉ុន្មានឆ្នាំខាងមុខ ស្ថានភាពពិភពលោក តំបន់នឹងនៅ បន្តមានបំរ៉ែ
បំរួលដ៏ស្មុគស្មាញទៀត ហេតុនេះហើយ ភារកិច្ចការពារមាតុប្រទេស ការពារអធិប
តេយ្យភាព សន្តិសុខ និងការពារបិរស្ថានកោះសមុទ្រ បាននិងកំពុងដាក់ចេញភារ
កិច្ចដ៏ធ្ងន់ធ្ងរ ចំពោះបក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល ក្នុងនោះ
មានផ្នែកប៉ូលីសសមុទ្រទៀតផង។
“នគរបាលសមុទ្រត្រូវគោរពនិងអនុវត្តល្អថែមទៀតនូវការងារអប់រំនយោបាយ
សតិអារម្មណ៍ ជ្រួតជ្រៀបនិងក្ដាប់ជាប់ទស្សនៈរបស់បក្សនិងរដ្ឋស្ដីពីទិសដៅដោះ
ស្រាយជំលោះនៅសមុទ្រ ជាពិសេសគឺគោលមាគ៌ាការពារអធិបតេយ្យភាពកោះ
សមុទ្រ ខ្ពង់រាបបាតសមុទ្ររបស់មាតុប្រទេស រក្សាបរិយាកាសសន្តិភាព ស្ថិរភាព
នៅសមុទ្រ ហើយបង្កើនទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាមួយប្រទេសនានា
នៅក្នុងតំបន់”។
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៧ទិវាបង្កើតកម្លាំងប៉ូលីសសមុទ្រ - ảnh 1
លោក Truong Tan Sang ប្រគល់កិត្តិនាមវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជនក្នុងសម័យកាល ផ្លាស់ប្ដូរថ្មីជូនកម្លាំងប៉ូលីសសមុទ្រវៀតណាម

ក្នុងឱកាសនេះ តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ប្រធានរដ្ឋលោក Truong Tan Sang
 បានប្រគល់កិត្តិនាមវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជនក្នុងសម័យកាល ផ្លាស់
ប្ដូរថ្មីជូនកម្លាំងប៉ូលីសសមុទ្រវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ