ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតខេត្ត Bac Kan

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតខេត្ត Bac Kan - ảnh 1
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតខេត្ត Bac Kan

(VOV)_ នាថ្ងៃទី២៩ ធ្នូ នៅខេត្ត Bac Kan បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរី
យ៍លើកទី២០ ទិវាបង្កើតខេត្ត (ថ្ងៃទី១មករា) និងទទួលគ្រឿងឥស្សារិយសឯករាជ្យថ្នាក់
ទីមួយ។

          ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានស្នើអោយ
រដ្ឋអំណាចនិងប្រជាជនខេត្ត Bac Kan ត្រូវបន្តខំប្រឹងប្រែងបង្រួញគម្លាតអភិវឌ្ឍន៍
ជាមួយខេត្ត ក្រុងផ្សេងៗក្នុងតំបន់និងទូទាំងប្រទេស។ ទន្ទឹមនឹងនោះ ឧបនាយក
រដ្ឋមន្ត្រី លោក Vuong Dinh Hue ក៏បានក្រើនរំលឹកខេត្តត្រូវយកចិត្តទុកដាក់ថែម
ទៀតចំពោះការងារអភិវឌ្ឍន៍វប្បធម៌ ធានាសុខុមាលភាពសង្គម លើកស្ទួយជីវភាព
រស់នៅខាងសម្ភារះនិងស្មារតីសំរាប់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ