ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាប្រពៃណីផ្នែកទីផ្សារហ៊ុនវៀតណាម
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc |
(VOV)_នាព្រឹកថ្ងៃទី២៨វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិ
វាប្រពៃណីទីផ្សារហ៊ុនវៀតណាម (ថ្ងៃទី២៨វិច្ឆិកាឆ្នាំ១៩៩៦-ថ្ងៃទី២៨វិច្ឆិកាឆ្នាំ២០១៦) ។
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើក
ច្បាស់ថា៖
“ ក្រឡែកមើលឡើងវិញរយៈពេល២០ឆ្នាំកសាងនិងអភិវឌ្ឍន៍កន្លងទៅ យើង
អាចអះអាងថា៖ការកសាងទីផ្សារហ៊ុនវៀតណាមជាគោលការណ៍ត្រឹមត្រូវ។រដ្ឋាភិបាល
សន្យាថានឹងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កសាងកតិយុត្តិតម្លាភាព បរិយាកាសប្រកួតប្រជែង សមភាព ការពារសិទ្ធិនិងផលប្រយោជន៍ត្រឹមត្រូវរបស់វិនិយោគិន។ បន្តជំរុញ
ខ្លាំងកំណែទម្រង់ខឿនសេដ្ឋកិច្ច ភាគហ៊ុនភាវូបនីយកម្មអង្គភាពអាជីវកម្មរដ្ឋ បង្ក
លក្ខណះងាយស្រួលបំផុតសំរាប់ទីផ្សារហ៊ុនវៀតណាមអភិវឌ្ឍន៍លឿននិងចីរភាពថែមទៀត៕”