ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះខេត្ត Gia Lai

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះខេត្ត Gia Lai - ảnh 1
លោក Pham The Dung ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai

          (VOV)_នាយប់ថ្ងៃទី១៧ មិនា នៅទីក្រុង Pleiku បានប្រព្រឹត្តទៅពិធីរំលឹក​ខួប
អនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះខេត្ត Gia Lai។ លោក Ksor Phuoc ប្រធានក្រុម
ប្រឹក្សាជនជាតិនៃរដ្ឋសភាវៀតណាម ដំណាងបណ្ដាស្ថាប័ន តំបន់នៅក្នុងទូទាំង
ប្រទេស និងខេត្តរតនៈគីរី ស្ទឹងត្រែង ព្រះវិហារនៃព្រះរាជាណាចក្រ​កម្ពុជា និង
ប្រជាជនក្នុងតំបន់ជាច្រើនកោះករទៀតបានចូលរួមពិធីនេះ។ ថ្លែងមតិនៅទីនេះ
 លោក Pham The Dung ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai បានអោយដឹងថា៖

          “ ជាខេត្តវីរភាព១ ពោពេញទៅដោយទឹកចិត្តស្នេហាជាតិ កម្លាំង​ច្នៃប្រឌិត​ថ្មី
 ស្មារតី​បដិវត្តន៍ ចំពោះមុខឱកាសថ្មី​ បក្សភាគ កងទ័ពនិងប្រជា​ជនខេត្ត Gia Lai 
សច្ចា សាមគ្គី​ជាធ្លុង១ លើកកំពស់ឬទ្ធានុភាព​នយោបាយ ឆ្លង់កាត់លើរាល់ការលំ
បាកសាកល្បង ប្តេជ្ញាកសាងខេត្ត Gia Lai កាន់តែស្អាត សប្បូរធូធារពីមួយថ្ងៃទៅ
មួយថ្ងៃ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ