ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិនៅខេត្ត Long An
|
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិនៅខេត្ត Long An |
(VOV)_នាព្រឹកថ្ងៃទី២៩ មេសា នៅខេត្ត Long An(ភាគខាងត្បូងវៀតណាម)
បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង
ឯកភាពប្រទេសជាតិ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Truong
Tan Sang បានថ្លែងថា៖
“ កម្មាភិបាលម្នាក់ៗ បក្ខជនម្នាក់ៗត្រូវធ្វើតាមគំរូរបស់ប្រជាពលរដ្ឋ សមមិត្ត
យុទ្ធជនដែលបានពលីជីវិតតដើម្បីឯករាជ្យ សេរីភាពអោយមាតុប្រទេស។ ជនវៀត
ណាមម្នាក់ៗ នៅក្នុងនិងក្រៅប្រទេស ត្រូវសាមគ្គីភាព រួមកម្លាំងកាយចិត្ត កសាងប្រទេសវៀតណាម១ប្រកបដោយសម្បូររុងរឿង ប្រជាធិប្បតេយ្យ សមភាព អរិយ
ធម៌ បូរណភាពដែនដី។”
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ក៏បានស្នើអោយខេត្ត Long An
ត្រូវបន្តប្រពៃណីរបស់ជីដូនជីតា ខំប្រឹងប្រែងកែលំអរបរិយាកាសវិនិយោគអាជីវកម្ម
បង្កលក្ខណះងាយស្រួលអោយសមាសភាពសេដ្ឋកិច្ចនានា ពង្រីកឧត្តមភាពរបស់
ខេត្ត។ ទន្ទឹមនឹងនោះ ខេត្ត Long An ក៏ត្រូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍វប្បធម៌
សង្គម ការពារបរិស្ថានទៀតផង៕