ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិនៅអ៊ុយក្រែន

(VOVworld) - នៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង
ឯកភាពប្រទេសជាតិ ដែលបានប្រព្រឹត្តទៅនាយប់ថ្ងៃទី១៧ មេសា នៅទីក្រុង Kiev ប្រទេសអ៊ុយក្រែន ស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែនបានជួបមុខជាមួយបណ្ដា តំណាងជាអតីតយុទ្ធជនអ៊ុយក្រែនដែលធ្លាប់មានវត្តមាននៅវៀតណាមក្នុងការតស៊ូ ជួយសង្រ្គោះជាតិ។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែន
និង ម៊ូលដូវ៉ាលោក Nguyen Minh Tri បានសង្កត់ធ្ងន់ទៅលើអត្ថន័យដ៏ធំធេងរបស់ជ័យ ជំនះត្រចេះត្រចង់នាថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ ចំពោះប្រជាជនវៀតណាមទាំង
មូល ព្រមទាំងអះអាងថា វៀតណាមទទួលបានមហាជ័យជំនះនោះ គឺដោយសារ
វីរភាពបដិវត្តន៍របស់ប្រជាជនវៀតណាម​រួមជាមួយការជួយឧបត្ថម្ភដ៏ធំធេងរបស់
ប្រជាជន ពិភពលោក ក្នុងនោះមានប្រជាជនអ៊ុយក្រែនបងប្អូន។
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិនៅអ៊ុយក្រែន - ảnh 1
បណ្ដាអតីតយុទ្ធជនអ៊ុយក្រែនដែលធ្លាម់មានវត្តមាននៅសមរភូមិវៀតណាមថតរូបអនុស្សវរីយ៍

“យើងខ្ញុំជានិច្ចកាលចង់ចាំមនោសញ្ចេតនាដ៏ស្មោះត្រង់ដែលបណ្ដាមិត្តបានលៃ
ទុកសំរាប់ប្រជាជនវៀតណាម រាល់ការលំបាកដែលបណ្ដាមិត្តបានឆ្លងកាត់ជា
មួយ ប្រជាជនវៀតណាម និងរាល់ការងារខ្ពង់ខ្ពស់ យុទ្ធជ័យភ្លឺស្វាងដែលបណ្ដា
មិត្តបាន ធ្វើឡើងដើម្បីប្រជាជនវៀតណាម។យើងខ្ញុំសប្បាយរីករាយយ៉ាងក្រៃ
លែងពេលឃើញ សមិទ្ធិផលជាច្រើនលើគ្រប់វិស័យនៃកិច្ចសហប្រតិបតិ្តការ
រវាងប្រទេសទាំង២ និង ជឿជាក់ថា ដោយមានការប្ដេជ្ញានិងខំប្រឹងប្រែងរបស់
ប្រទេសទាំង២ទំនាក់ទំនង មិត្តភាពវៀតណាម-អ៊ុយក្រែននឹងកាន់តែអភិវឌ្ឍន៍
ដើម្បីផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំង២”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ