ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥១នៃទិវាប្រជាជន Son My រងការសម្លាប់រង្គាល

(VOVWORLD) - នាព្រឹកថ្ងៃទី១៦ ខែមីនា នៅតំបន់ Son My ឃុំ Tinh Khe ទីក្រុង Quang Ngai ភាគកណ្ដាលវៀតណាម បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៥១នៃទិវាដែលជនស៊ីវិល Son My ចំនួន៥០៤នាក់រងការសម្លាប់រង្គាល (ថ្ងៃទី ១៦ ខែមីនា ឆ្នាំ១៩៦៨-ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩)។
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥១នៃទិវាប្រជាជន Son My រងការសម្លាប់រង្គាល - ảnh 1 កន្លែងដែលប្រជាពលរដ្ឋ Son My រងការសម្លាប់រង្គាល (រូបថត៖ TTXVN)

មុននេះ៥១ឆ្នាំ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៦៨ នៅភូមិ Son My ទាហាន នៃកម្លាំងកងទ័ពជើងគោកសហរដ្ឋអាមេរិកបានសម្លាប់រង្គាលជនស៊ីវិលចំនួន៥០៤នាក់ ដែលភាគច្រើនគឺជនចាស់ជរា នារីនិងកុមារ។ ការសម្លាប់រង្គាលបង្ហូរ ឈាមនេះបានធ្វើអោយរន្ធត់សាធារណៈមតិទូទាំងពិភពលោក ហើយបន្សល់ទុក នូវការឈឺចាប់ ការបាត់បង់ដ៏ធំធេងចំពោះក្រុមគ្រួសារជនរងគ្រោះ ប្រជាជនក្នុង ខេត្ត ប្រជាជនទូទាំងប្រទេស និងមនុស្សមានសម្បជញ្ញៈទូទាំងពិភពលោក ផងដែរ។

        នៅពិធីរំលឹកខួប បណ្ដាតំណាងបានធ្វើការស្មឹងស្មាធមួយនាទី អុចធូប ផ្កា ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធរបស់ជនរួមជាតិទាំង៥០៤នោះនៅចំពោះមុខស្ដូប Son My៕

ប្រតិកម្មទៅវិញ

ផ្សេងៗ