ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៦ទិវាបុណ្យជាតិគុយវ៉ែត
|
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៦ទិវាបុណ្យជាតិគុយវ៉ែត |
(VOV)_នាថ្ងៃទី២៣ កុម្ភះ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បាន
ប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៦ទិវាបុណ្យជាតិគុយវ៉ែត (ថ្ងៃទី២៥កុម្ភះ
ឆ្នាំ១៩៦១-ថ្ងៃទី២៥កុម្ភះឆ្នាំ២០១៧) និងលើកទី២៦ឆ្នាំ ទិវារំដោះរដ្ឋគុយវ៉ែត។ថ្លែងមតិ
នៅទីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានអបអរសាទរ
សមិទ្ធផលទាំងឡាយដែលប្រជាជនគុយវ៉ែតទទួលបាន និងចាត់ទុកថា៖ក្នុងរយៈពេល
កន្លងទៅ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងគុយវ៉ែត អភិវឌ្ឍន៍ខ្លាំង
ក្លាលើគ្រប់វិស័យពិសេសគឺនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោកក៏បានជឿ
ជាក់ថា៖ តាមមូលដ្ឋានទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរនេះ បណ្ដាកិច្ច
សហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងគុយវ៉ែត បន្តអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត។
ទីក្រុងហូជីមិញនឹងបង្កលក្ខណះល្អបំផុត ដើម្បីគុយវ៉ែតនឹងនរចិត្តវិនិយោគនិងអភិ
វឌ្ឍន៍នៅទីក្រុង។
ថ្លែងមតិនៅទីនេះ លោក Khaled Al Mutairi អគ្គកុងស៊ូលគុយវ៉ែតប្រចាំនៅ
ទីក្រុងហូជីមិញបានអោយដឹងថា៖ ការវិនិយោគរបស់គុយវ៉ែតនៅវៀតណាមនឹងកើន
ឡើងយ៉ាងខ្លាំងនាពេលខាងមុខនេះ។ ទន្ទឹមនឹងនោះ លោកក៏មានគោលបំណងថា៖
បណ្ដាសហគ្រាសវៀតណាមបង្កើនវិនិយោគនៅគុយវ៉ែត រួមចំណែកជំរុញការផ្លាស់ប្តូ
រពាណិជ្ជកម្មទ្វេភាគី៕