ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទីវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌូនេស៊ី
|
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទីវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌូនេស៊ី |
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ទិវាបង្កើតទំនាក់ទំនងការ
ទូតរវាងវៀតណាមនិងឥណ្ឌូនេស៊ី (ថ្ងៃទី៣០ធ្នូឆ្នាំ១៩៥៥-ថ្ងៃទី៣០ធ្នូឆ្នាំ២០១៥) នា
ថ្ងៃទី៣០ធ្នូ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang នាយករដ្ឋមន្ត្រីលោក
Nguyen Tan Dung បានផ្ញើសារលិខិតអបអរសាទរជួនចំពោះលោក Joko Widodo
ប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូនេស៊ី។ ក្នុងឱកាសនេះ អនុប្រធានរដ្ឋ លោកស្រី
Nguyen Thi Doan ក៏បានផ្ញើសារលិខិតអបអរសាទរជួនចំពោះលោក Jusuf Kalla
អនុប្រធានាធិបតីឥណ្ឌូនេស៊ី។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក
Pham Binh Minh ក៏បានផ្ញើសារលិខិតអបអរសាទរជួនចំពោះលោកស្រី Terno
Marsudi រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ីផងដែរ៕