ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩នៃទិវាបង្កើតវិទ្យុសម្លេងវៀតណាម
|
អគ្គនាយក វិទ្យុសម្លេងវៀតណាម លោក Nguyen Dang Tien |
(VOV)_នាព្រឹកថ្ងៃទី៥ កញ្ញា នៅរដ្ឋធានីហាណូយ វិទ្យុសម្លេងវៀតណាម រៀប ចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩នៃទិវាបង្កើត(ថ្ងៃទី៧ កញ្ញា)។ ថ្លែងមតិនៅ ពិធីនេះ អគ្គនាយក វិទ្យុសម្លេងវៀតណាម លោក Nguyen Dang Tien បានសង្កត់
ធ្ងន់ ថា៖ វិទ្យុសម្លេងវៀតណាមត្រូវបានបង្កើតឡើងក្នុងកាលះទេសះពិ សេស
ដោយ ឡែក និងបានសម្រេចបេសកកម្មដ៏ពិសេសដោយឡែក បំពេញបាន គោលបំណងរបស់បក្ស រដ្ឋ និងប្រជាជន។ នាបច្ចុប្បន្ន វិទ្យុសម្លេងវៀតណាមបាន
ក្លាយ ទៅជាមជ្ឈដ្ឋានផ្សព្វផ្សាយពហុបែប ទំនើប និងជាអង្គភាពតែ១គត់មាន ប្រភេទសារព័ត៍មានចំនួន៤ គឺ៖ ផ្សាយសម្លេង ផ្សាយទូរទស្សន៍ ការសែតបោះ
ពុម្ភជាក្រដាស និងកាសែតអេឡិកត្រូនិក។ស្ដីពីរបៀបផ្សព្វផ្សាយ អគ្គនាយក
Nguyen Dang Tien បានសង្កត់ធ្ងន់ថា៖
“ ក្រៅពីបណ្ដារបៀបផ្សព្វផ្សាយប្រពៃណីដែលបានប្រើប្រាស់នោះ យើងអភិវឌ្ឍន៍តាមទិសចំនួន៣៖ ទិសឆ្ពោះទៅមហាជន និងយកមហាជនជាមជ្ឈមណ្ឌល ទិសឆ្ពោះទៅមូលដ្ឋាន និងទិសឆ្ពោះទៅរបៀបផ្សព្វផ្សាយទំនើប។ ដើម្បីកសាងវិទ្យុ សម្លេងវៀតណាមកាន់តែអភិវឌ្ឍន៍ យើងត្រូវជំរុញខ្លាំងគ្រប់ប្រភេទផ្សព្វផ្សាយ
ដែលក្នុងនោះយកការផ្សព្វផ្សាយសម្លេងជាមុខព្រួញ៕”