ពិធិរំលឹកខួបអនុស្សាវរីយ៍លើកទី៨៦ទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាមនៅឯបរទេស

ពិធិរំលឹកខួបអនុស្សាវរីយ៍លើកទី៨៦ទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាមនៅឯបរទេស - ảnh 1
ពិធិរំលឹកខួបអនុស្សាវរីយ៍លើកទី៨៦ទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាមនៅឯបរទេស

          (VOV)_នាថ្ងៃទី៣ កុម្ភះ ស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរី និងស្ថាប័ន
​ដំណាងនានានៃស្ថានទូត បានរៀបចំពិធីមិទ្ទិញ​​រំលឹកខួបអនុស្សាវរីយ៍លើកទី៨៦​
ទិវា​បង្កើត​បក្សកុម្មុយនីស្តវៀតណាម(ថ្ងៃទី៣កុម្ភះ ឆ្នាំ ១៩៣០-២០១៦) ។ ​នៅទី
នេះ​ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរី លោក Vu The Hiep បានអះ
អាងថា៖​ក្នុងរយៈពេល៨៦ឆ្នាំ កសាងនិងរីកធំធាត់ បក្សកុម្មុយនីស្តវៀត​ណាម 
បានដឹកនាំប្រជាជនវៀតណាម ឆ្លងកាត់រាល់ការលំបាកសាកល្បង នាំ​ប្រទេស
ជាតិរួចផុតពីភាពក្រីក្រ អភិវឌ្ឍន៍អន់ខ្សោយរហូតមកដល់ មានថានះកាន់តែសំ
ខាន់នៅក្នុងតំបន់និងអន្តរជាតិ។ ឯកអគ្គរដ្ឋទុត Vu The Hiep ក៏បានជូនដំណឹងអំ
ពី​លទ្ធផល​នៃ​មហាសន្និបាតបក្ស ទី១២ បណ្ដាទិសដៅ ភារកិច្ចស្ដីអំពីការអភិវឌ្ឍ
ន៍​ប្រទេសជាតិ ដំណាក់កាលពីឆ្នាំ ២០១៦ដល់ឆ្នាំ ២០២០ និងបណ្ដាឆ្នាំជាបន្ត។

          ក៏ក្នុងឱកាសនេះ បណ្ដាស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប អាល្លឺម៉ង់​ 
រុស្ស៊ី និងឆែក ក៏បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨៦ទិវាបង្កើតបក្ស​កុម្មុយនីស្តវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ