ពិធីរំលឹកខួបអនុស្សាវរីយ៍លើគទី៧០នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា
|
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh |
(VOV)_នាយប់ថ្ងៃទី៦ ឧសភា នៅទីក្រុងហាណូយ ស្ថានទូតនៃប្រទេស៥ ប្រចាំនៅវៀតណាម គឺ៖រុស្ស៊ី អាហ្សែបៃហ្សង់ អាមេនី បែឡារូស កាហ្សាក់ស្តង់ បានរៀប
ចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏
មហិមា ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បណ្ដាឯកអគ្គរដ្ឋ
ទូត និងដំណាងអង្គការអន្តរជាតិនានាប្រចាំនៅទីក្រុងហាណូយ បានអញ្ជើញចូល
រួមពិធីនេះ។
ថ្លែងមតិនៅទីនេះ តាងនាមអោយរដ្ឋាភិបាលវៀតណាម ឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អះអាងថា៖ពិភព
លោកបានមានបំរ៉ែបំរួល ប៉ុន្តែជ័យជំនះទៅលើពួកហ្វាស៊ីស ដោយសហភាពស៊ូ
វៀតដើរតួនាទីសម្រេចកំណត់ ជានិច្ចកាលជាសច្ចះធម៌ ជាទំព័រ១ដ៏ភ្លឺស្វាងក្នុង
ប្រវត្តិសាស្ត្រមនុស្សលោក។ ឧបនាយករដ្ឋមន្ត្រីក៏បានអះអាងថា៖វៀតណាមចង
ចាំជានិច្ចថា៖ ជ័យជំនះរបស់វៀតណាម បានចាប់ប្រភពពីជ័យជំនះក្នុងសង្គ្រាម
ការពារជាតិដ៏មហិមានេះ។
លោក Pham Binh Minh អោយដឹងថែមទៀតថា៖ នាបច្ចុប្បន្ន ការអភិវឌ្ឍន៍
ទំនាក់ទំនងជាមួយរុស្ស៊ី អាហ្សែបៃហ្សង់ អាមេនី បែឡារូស កាហ្សាក់ស្តង់ ជា
អាទិភាពសំខាន់១ក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ ក្នុង
ដំណាក់កាលប្រវត្តិសាស្ត្រថ្មី ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានសម្ដែង
ជំនឿជឿជាក់ថា៖ ទំនាក់ទំនងរវាងវៀតណាមនិងបណ្ដាប្រទេសរុស្ស៊ី អាហ្សែ
បៃហ្សង់ អាមេនី បែឡារូស កាហ្សាក់ស្តង់ នឹងបន្តអភិវឌ្ឍន៍ យ៉ាងខ្លាំងក្លា និង
បន្តទទួលបានសមិទ្ធិផលជាច្រើនជាងទៀត៕