ពិធីរំលឹកវិញ្ញាណក្ខ័ណ្ឌនាយឧត្តមសេនីយ៍ Vo Nguyen Giap
(VOV)_នាវេលាម៉ោង ៧ ព្រឹកថ្ងៃទី១៣ តុលា ពិធីរំលឹកវិញ្ញាណក្ខ័ណ្ឌ នាយឧត្តម
សេនីយ៍ Vo Nguyen Giap -អតិតសមាជិកការិយាល័យនយោបាយ អតីតលេខាគណះកម្មាធិការបក្សយោធាមជ្ឈឹម អតីតឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល អតីតរដ្ឋ
មន្ត្រី ក្រសួងការពារប្រទេស អគ្គមេបញ្ជាការដ្ឋានកងទ័ពប្រជាជនវៀតណាម ត្រូវ បានប្រព្រឹត្តទៅដ៏មហោឡារឹក នៅរដ្ឋធានីហាណូយ។ បណ្ដាថ្នាក់ដឹកនាំ អតីតថ្នាក់
ដឹក នាំជាន់ខ្ពស់របស់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល កងទ័ព និងគណហប្រតិភូជាន់ខ្ពស់
បរទេស ថ្នាក់ដឹកនាំបណ្ដាក្រសួង ស្ថាប័ន អង្គការមជ្ឈឹម រដ្ឋធានីហាណូយ និងបណ្ដា ខេត្ត ទីក្រុង រួមជាមួយសមាជិកគ្រួសារ នាយឧត្តមសេនីយ៍ Vo Nguyen Giap បាន
អញ្ជើញ ចូលរួមពិធីរំលឹកវិញ្ញាណក្ខ័ណ្ឌ។
|
ពិធីរំលឹកវិញ្ញាណក្ខ័ណ្ឌ នាយឧត្តម សេនីយ៍ Vo Nguyen Giap (TTXVN) |
ក្នុងវិយោគថានៅក្នុងពិធីគោរពវិញ្ញាណក្ខ័ណ្ឌ អគ្គលេខាបក្សកុម្មុយនីស្តវៀត
ណាម លោក Nguyen Phu Trong បានលើកច្បាស់ថា÷ មរណភាពរបស់នាយឧត្តមសេ
នីយ៍ Vo Nguyen Giap ជាការបាត់បង់ដ៏ធំធេងចំពោះបក្ស រដ្ឋ កងទ័ព ប្រជាជន និងក្រុម
គ្រួសារ នាយឧត្តមសេនីយ៍។ អគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា÷ ពេញ
១ជីវិត របស់លោកជាមួយរយះពេលជាង៨០ឆ្នាំធ្វើបដិវត្តន៍ នាយឧត្តមសេនីយ៍ Vo
Nguyen Giap បានមានការរួមវិភាគទានដ៏ធំធេង និងការបូជាដ៏ឆ្នើមពិសេសចំពោះបុព្វ ហេតុបដិវត្តន៍របស់បក្សកុម្មុយនីស្តវៀតណាម និងប្រជាជាតិវៀតណាម។ អគ្គលេខា
បក្ស Nguyen Phu Trong បានអោយដឹងថា÷ ជីវិតរបស់ នាយឧត្តមសេនីយ៍ Vo Nguyen Giap បានតភ្ជាប់ជាមួយការបោះជំហានអភិវឌ្ឍន៍របស់បដិវត្តន៍វៀតណាម និងជាសញ្ញាសម្គាល់ក្រហមដ៏មហិមាក្នុងប្រវត្តិសាស្ត្រ ពោពេញទៅដោយការពលីកម្ម
អង់អាចក្លាហានមោះមុតរបស់ប្រជាជាតិ។ ក្នុងរយះពេលជាង៣០ឆ្នាំ ក្នុងតួនាទីជាអគ្គមេបញ្ជាការដ្ឋានកងទ័ពប្រជាជនវៀតណាម និងជាលេខាគណះកម្មាធិការបក្ស
យោធាមជ្ឈឹម នាយឧត្តមសេនីយ៍ Vo Nguyen Giap ជានិច្ចកាលលើកកំពស់គំរូភ្លឺមួយ ស្ដីអំពី ស្មារតីបដិវត្តន៍វាយសម្រុក ច្នៃប្រឌិតថ្មីក្នុងសិល្បះយោធា សិល្បះដឹកនាំ
យោធា ប្តេជ្ញាចិត្តឈានទៅមុខ និងប្តេជ្ញាចិត្តយកជ័យជំនះ វាយបរាជ័យរាល់
ឧបាយកល្យ របស់ខ្មាំងសត្រូវ។ កេរ្ត៍ឈ្មោះរបស់ នាយឧត្តមសេនីយ៍ Vo Nguyen Giap ត្រូវបានតភ្ជាប់ជាមួយរាល់យុទ្ធជ័យដ៏មហិមា ក្នុងការតស៊ូប្រឆាំងអាណានិគម
និយមបារាំងនិងចក្រពត្តិអាមេរិក និងបុព្វហេតុកសាងនិងការពារមាតុប្រទេស។ អគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា÷
“ បក្ស រដ្ឋ និងប្រជាជនវៀតណាម វាយតំលៃខ្ពស់រាល់គុណបំណាចរបស់ នាយឧត្តមសេនីយ៍ Vo Nguyen Giap។ យុទ្ធជនកងទ័ពប្រជាជនវៀតណាមគ្រប់ស្រ ទាប់បានលើកតម្កើង នាយឧត្តមសេនីយ៍ Vo Nguyen Giap ជារៀមច្បងរបស់កង ទ័ពប្រជាជនវៀតណាម។ មនុស្សចរិយាសម្បត្តិ និងបណ្ដាការរួមវិភាគទានដ៏ធំ
ធេងរបស់ នាយឧត្តមសេនីយ៍ Vo Nguyen Giap ជានិច្ចកាលដក់ជាប់ក្នុងដួងចិត្ត
របស់ ប្រជាជន ជានាយឧត្តមសេនីយ៍របស់ប្រជាជន ត្រូវបានកត់សម្គាល់ជានិច្ច
ក្នុងប្រវត្តិសាស្ត្រប្រទេសជាតិ។ ចំពោះចលនាបដិវត្តន៍ពិភពលោក ការរួមវិភាគ
ទានរបស់សមមិត្ត បានរួមចំណែកលើកទឹកចិត្ត ជួយជ្រោមជ្រែងការតស៊ូដើម្បីសន្តិភាព ឯករាជ្យជាតិ វឌ្ឍនភាពសង្គម ប្រឆាំងសង្កត់សង្កិន ជិះជាន់ អយុត្តិធម៌
នៅលើបណ្ដាអាណានិគមនៅទ្វីបអាស៊ី អាហ្វីក អាមេរិកឡាទិន។កេរ្តិ៍ឈ្មោះរបស់ សមមិត្តត្រូវបានពិភពលោកទទួលស្គាល់កេរ្តិ៍ឈ្មោះ និងត្រូវបានប្រជាជន ស្នេហា
សន្តិភាព គោរព រាប់អាន។ ”
|
អគ្គលេខា បក្ស Nguyen Phu Trong |
អគ្គលេខាNguyen Phu Trongរួមជាមួយថ្នាក់ដឹកនាំកំពូលរបស់បក្ស រដ្ឋ រដ្ឋសភា
រដ្ឋាភិបាល កងទ័ព គណះប្រតិភូរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បរទេសថ្នាក់ដឹកនាំនៃ បណ្តាក្រសួងស្ថាប័នអង្គការមហាជនមជ្ឈឹមនិងក្រុងហាណូយរួមជាមួយក្រុម គ្រួសារនាយឧត្តមសេនីយ៍ Vo Nguyen Giapបានក្រោកឈរស្មឹងស្មាតរយះពេល១
នាទីដើម្បី រំលឹកវិញ្ញាណក្ខ័ន្ធ នាយឧត្តមសេនីយ៍ Vo Nguyen Giap។
ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំកំពូលរបស់បក្ស រដ្ឋ កងទ័ពវៀតណាម ថ្នាក់ ដឹកនាំជាន់ខ្ពស់បរទេស អង្គទូតបណ្តាក្រសួងស្ថាប័នអង្គការមហាជនមជ្ឈឹម ខែត្រទីក្រុងនានាបានដើរជំវិញមឈូសនាយឧត្តមសេនីយ៍ Vo Nguyen Giap១ជុំ។
ក្រោយពីបញ្ចប់ពិធីរំលឹក វិញ្ញាណក្ខន្ធគឺជាពិធីបញ្ជូនមឈូសនាយឧត្តមសេនីយ៍
Vo Nguyen Giap។ក្បួនរថយន្តដឹកមឈូសនាយឧត្តមសេនីយ៍ Vo Nguyen Giap ឆ្ពោះទៅកាន់ព្រលានយន្តហោះ Noi Bai (ក្រុងហាណូយ)។
តាមគម្រោងនៅវេលាម៉ោង១១ថ្ងៃទី១៣តុលា យន្តហោះប្រភេទ ATR៧២ មាន លេខសម្គាល់ VN 103 ដឹកមឈូសនាយឧត្តមសេនីយ៍ Vo Nguyen Giapដឹកហោះពី
ព្រលានយន្តហោះ Noi Baiទៅកាន់ ព្រលានយន្តហោះ Dong Hoi ខែត្រQuang Binh នៅវេលាម៉ោង១២និង២៥នាទី។បន្ទាប់នោះក្បួនរថយន្តដឹកមឈូសនាយឧត្តមសេនីយ៍
Vo Nguyen Giap ដង្ហែរចេញដំណើរពី ព្រលានយន្តហោះ Dong Hoiទៅកាន់ទីតាំង សំរាប់ការសំរាកចុង ក្រោយរបស់នាយឧត្តមសេនីយ៍Vo Nguyen GiapនៅVung Chua
( ភូមិ Tho Son ឃុំ Quang Dongស្រុក Quang Trach ខែត្រQuang Binh)។ពិធីបញ្ចុះសពនាយ
ឧ ត្តមសេនីយ៍Vo Nguyen Giapត្រូវបានរៀបចំនាឋថ្ងៃដ៍ដែលទី១៣តុលា។នាយឧត្តម
សេនីយ៍ Vo Nguyen Giapទទួលមរណភាពនាថ្ងៃទី៤តុលា២០១៣ក្នុងជន្មាយុ១០៣ឆ្នាំ។
ពិធីគោរព វិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ Vo Nguyen Giapត្រូវបានរៀបចំឡើងជាផ្លូវ ការនៅក្រុងហាណូយនាថ្ងៃទី១២តុលា។គិតដល់ម៉ោង២១ថ្ងៃទី១២តុលាមនុស្សជាង
២ ម៉ឺននាក់ដែលក្នុងនោះមានថ្នាក់ដឹកនាំរបស់ប្រទេសជាច្រើន គណះប្រតិភូអន្តរ
ជាតិជាង២០០ បានមកថ្វាយធូប រំលឹកវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ Vo Nguyen
Giap។មនុស្សជាង៩ម៉ឺននាក់ផ្សេងបានមក គោរព វិញ្ញាណក្ខន្ធ
នៅក្នុងពិធី គោរព វិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ដែលបានរៀបចំឡើងនៅ
ខែត្រQuang Binhនិងទីក្រុងហូជីមិញ។
នៅវេលាម៉ោង១៦ ថ្ងៃទី ១៣តុលា ពិធីបញ្ជុះសពនាយឧត្តមសេនីយ៍ Vo
Nguyen Giap បានប្រព្រឹត្តទៅនៅតំបន់ Vung Chua ភូមិ Tho Son ឃុំ Quang Dong ស្រុក
Quang Trach ខេត្ត Quang Binh ។ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang សមាជិការិយាល័យនយោបាយ លោក Le Hong Anh និង ឧបនាយករដ្ឋមន្ត្រី Nguyen
Xuan Phuc អនុប្រធានរដ្ឋសភាUong Chu Luu រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត
ណាម លោក Phung Quang Thanh …។ល។ បានមានវត្តរមាននៅពិធីបញ្ជុះសព។ បិធីនេះបញ្ចប់នៅពេលដែលមនុស្សរាប់ម៉ឺននាក់ក្រកឈរស្មឹងស្មាតនាយឧត្តម
សេនីយ៍ Vo Nguyen Giap៕