ពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៥បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ

ពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៥បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ - ảnh 1
ពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៥នៅទីក្រុងហាណូយ


(VOVworld)-នាយប់ថ្ងៃទី១៥វិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការសុវត្ថិភាព
ចរាចរណ៍ជាតិវៀតណាម បានរៀបចំពិធីរំលឹកវិញ្ញាណក័្ខន្ធ ជនរង គ្រោះដោយគ្រោះ
ថ្នាក់ចរាចរណ៍ឆ្នាំ២០១៥ ដោយមានខ្លឹមសារ៖ “រំលឹកវិញ្ញាណក័្ខន្ធ ជនបាត់បង់ជីវិត -ដើម្បីអ្នកនៅរស់”។ ថ្លែងមតិនៅក្នុងពិធី ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan
Phuc ប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិ បានមានប្រសាសន៍ថា៖

“សូមសម្តែងនូវទឹកចិត្ដអាណិតអាសូរនិងសោកស្តាយចំពោះជនរងគ្រោះដោយគ្រោះ
ថ្នាក់ចរាចរណ៍តាមរយៈសកម្មភាពជាក់ស្តែងនិងម្ចាស់ការគោរពរាល់ការកំណត់របស់
ច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍។ រួមគ្នាអនុវត្តល្អសកម្មភាពនេះ គឺសម្តែងមនោ សញ្ចេ
តនា ការសោកស្តាយចំពោះជនអភ័ព្វ ដើម្បីកសាងបរិយាកាសចរាចរ ណ៍សុវត្ថិភាព
នៅវៀតណាម ការពារជីវិតរបស់ខ្លួន របស់គ្រួសារ មិត្តភក្តិ សាច់ញាត្តិនិងជនរួមជាតិ
របស់ខ្លួន។ ដើម្បីសុភមង្គលរបស់មនុស្សគ្រប់រូប និងដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិ
និរន្តភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ