ពិធីរំលឹកវិញ្ញាណក្ខ័ន្ធលើកទី ៧៣ ទិវាអាមេរិកទំលាក់គ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន
(VOVWORLD) -នាថ្ងៃទី ៦ សីហា ប្រទេសជប៉ុនបានរៀបចំសកម្មភាព រំលឹកវិញ្ញាណក្ខ័ន្ធលើកទី ៧៣ ទិវាកងទ័ពអាមេរិកទំលាក់ គ្រាប់បែកបរមាណូ បណ្ដាលឲ្យមនុស្សប្រមាណ ១៤០ ពាន់នាក់បាត់បង់ជីវិត (៦ សីហា) ។
ពិធីរំលឹកវិញ្ញាណក្ខ័ន្ធលើកទី ៧៣ ទិវាអាមេរិកទំលាក់គ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន |
ចូលរួមពិធីរំលឹកវិញ្ញាណក្ខ័ន្ធនេះមានវត្តមានរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe តំណាងប្រទេសចំនួន ៨៥ នៅលើពិភពលោក និងសហភាពអឺរ៉ុប។
ថ្លែងមតិនៅទីនេះ អភិបាលក្រុងហ៊ីរ៉ូស៊ីម៉ា លោក Kazumi Matsui បានអំពាវនាវឲ្យកសាងពិភពលោកមួយដែលគ្មានអាវុធតាមរយៈការសន្ទនា និងជំរុញឲ្យប្រទេសជប៉ុនចុះហត្ថលេខាលើសន្ធិសញ្ញាគ្មានអាវុធនុយក្លេអ៊ែរទាំងស្រុង ដែលត្រូវបានអង្គការសហប្រជាជាតិអនុម័តនាខែកក្កដាឆ្នាំ ២០១៧។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានសន្យាថា ទីក្រុងតូក្យូនឹងខិតខំប្រឹងប្រែងធ្វើជាស្ពានតភ្ជាប់ក្នុងបញ្ហាកាត់បន្ថយ អាវុធនុយក្លេអ៊ែរ។
ក្នុងឱកាសនេះអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឲ្យថ្នាក់ដឹកនាំនៅលើពិភពលោកវិលត្រឡប់មកតុចរចាវិញ និងចាត់វិធានការការទូតដើម្បីលុបចោល អាវុធនុយក្លេអ៊ែរទាំងស្រុងផងដែរ៕