ពិធីរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋវៀតណាម Tran Dai Quang បានប្រារព្ធយ៉ាងមហោឡារិក

(VOVWORLD) -  នាព្រឹកថ្ងៃទី២៧ខែកញ្ញា នៅអាគារៀបចំបុណ្យសពជាតិ លេខ ៥ Tran Thanh Tong ហាណូយ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានរៀបចំយ៉ាងមហោឡារិក ពិធីរំលឹកវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀតណាម លោក Tran Dai Quang។ អគ្គលេខាបក្សលោក Nguyen Phu Trong  ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋស្តីទី លោកស្រី Dang Thi Ngoc Thinh និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល រដ្ឋសភា រួមទាំងប្រតិភូជាតិនិងអន្តរជាតិ ជាច្រើន បានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។

ពិធីរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋវៀតណាម Tran Dai Quang បានប្រារព្ធយ៉ាងមហោឡារិក - ảnh 1ថ្នាក់ដឹកនាំបក្សនិងរដ្ឋ តំណាងក្រសួងស្ថាប័ននានានិងក្រុមគ្រួសារ លោក Tran Dai Quang រំលឹកវិញ្ញាណក្ខ័ន្ធសព 

អញ្ជើញថ្លែងវិយោគកថានៅក្នុងពិធី អគ្គលេខាបក្សនិងជាប្រធានគណៈចាត់តាំងពិធីបុណ្យសព បានអះអាងថា សមាជិកការិយាល័យនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម Tran Dai Quang ជាថ្នាក់ដឹកនាំមួយរូប មានការលះបង់យ៉ាងច្រើនសម្រាប់បុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្សនិងប្រទេសជាតិ ដើម្បីសុភមង្គលរបស់ប្រជាជន។ ប្រធានរដ្ឋលោក Tran Dai Quang ទទួលមរណភាពជាការបាត់បង់ដ៏ធំធេងរបស់បក្ស រដ្ឋាភិបាលក៏ដូចជាក្រុមគ្រួសារសពតែម្តង។

ពិធីរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋវៀតណាម Tran Dai Quang បានប្រារព្ធយ៉ាងមហោឡារិក - ảnh 2អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងវិយោគថា ក្នុងពិធីរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang 

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញថ្លែងយ៉ាងដូច្នេះ៖ “ក្នុងនាមជាសមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋ លោក Tran Dai Quang បានរួមជាមួយការិយាល័យនយោបាយ ដឹកនាំបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល ធ្វើការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព រាល់សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១២  រាល់សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈឹម របស់រដ្ឋសភា  ដោយបានរួមសហការជាមួយស្ថាប័នប្រតិបត្តិច្បាប់ទាំងអស់ អនុវត្តន៍ភារកិច្ចនិងកាតព្វកិច្ចរបស់ប្រធានរដ្ឋ ប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ និងប្រធានគណៈកម្មា ធិការបញ្ជាណែនាំការកែទម្រង់យុត្តិធម៌មជ្ឈឹម ត្រឹមត្រូវតាមគោលការណ៍ គោលនយោបាយរបស់បក្ស បទបញ្ញាត្តិរបស់រដ្ឋធម្មនុញ្ញនិងច្បាប់ផងដែរ។ តាមនោះ បានរួមចំណែក ជម្រុញខ្លាំងកិច្ចការផ្លាស់ប្តូរថ្មី អភិវឌ្ឍន៍សេដ្ឋកិច្ច បើកទូលាយទំនាក់ទំនងកិច្ចការបរទេសនិងធ្វើសមាហរណកម្មអន្តរជាតិ ជាពិសេស រក្សាស្ថិរភាពនយោបាយសង្គម លើកកម្ពស់តួនាទី ឋានៈនិងកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ”។

នាព្រឹកថ្ងៃដដែល ពិធីរំលឹកវិញ្ញាណក្ខ័ន្ធសពប្រធានរដ្ឋ Tran Dai Quang ក៏បានប្រារព្វដំណាលគ្នានៅសាលប្រជុំ Thong Nhat នៃទីក្រុងហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ