ពិធីលើកដម្កើងនិងប្រគល់កិត្តិនាម “កសិករឆ្នើម” ២០១៥

ពិធីលើកដម្កើងនិងប្រគល់កិត្តិនាម “កសិករឆ្នើម” ២០១៥ - ảnh 1

(VOVworld) - នាព្រឹកថ្ងៃទី១៤ តុលា នៅរដ្ឋធានីហាណូយ កសិករគំរូចំនួន៦៣នាក់
របស់វៀតណាមត្រូវបានប្រគល់ជូនកិត្តិនាមជាកសិករឆ្នើមឆ្នាំ២០១៥ ក្នុងឱកាស
រំលឹកខួបអនុស្សាវរីយ៍លើកទី៨៥ទិវាបង្កើតសមាគមន៍កសិករវៀតណាម (ថ្ងៃទី១៤
តុលា)។នេះជាកសិករធ្វើសេដ្ឋកិច្ចល្អ ដោយទទួលបានប្រាក់ចំណូលរាប់ពាន់លាន
ដុងជារៀងរាល់ឆ្នាំ និងមានការច្នៃ ប្រឌិតសកម្មដើម្បីបម្រើឧស្សាហូបនីយកម្មកសិ
កម្ម។ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បាន
សង្កត់ធ្ងន់ថា កសិករ ជាកម្លាំងសំខាន់ដែលឈានមុខក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីហើយ
ជាមុខសញ្ញាស្នូល ក្នុងកម្មវិធីកសាងជនបទថ្មីនាបច្ចុប្បន្ន។ក្នុងកាលៈទេសៈសមា
ហរណកម្មអន្តរ ជាតិយ៉ាងស៊ីជំរៅ លោក Nguyen Sinh Hung បានស្នើរឲ្យកម្លាំងកសិ
ករត្រូវ សកម្មម្ចាស់ការថែមទៀតដើម្បីផលិតកសិផលមានសមត្ថភាពប្រកួតប្រជែង
គ្រប់គ្រាន់សំដៅនាំចេញទៅទីផ្សារពិភពលោក។ នេះជាឆ្នាំទី៣ជាបន្តបន្ទាប់ដែល
សមាគមន៍កសិករវៀតណាមរៀបចំពិធីលើកដម្កើងនិងប្រគល់កិត្តិនាមកសិករ
ឆ្នើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ