ពិធីលើកដម្កើងសម្រាប់សិស្ស និស្សិតនិងយុវជន ជាជនជាតិភាគតិចឆ្នើម

(VOVWORLD) - នាយប់ថ្ងៃទី ១២ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការទទួលបន្ទុកកិច្ចការជនជាតិភាគតិច បានសហការជាមួយក្រសួងអប់រំនិងបណ្តុះបណ្តាល និងមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ រៀបចំពិធីលើកដម្កើងសម្រាប់សិស្ស និស្សិតនិងយុវជនចំនួន ១២០ នាក់ ជាជនជាតិភាគតិចលេចធ្លោនិងឆ្នើមបំផុតនៅឆ្នាំ ២០១៩។ 
ពិធីលើកដម្កើងសម្រាប់សិស្ស និស្សិតនិងយុវជន ជាជនជាតិភាគតិចឆ្នើម - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ថ្លែងក្នុងពិធី

ទាំងនេះគឺជាសិស្សនិងនិស្សិតដែលបានឈ្នះរង្វាន់លេខ ១ និងលេខ ២ ក្នុងការប្រ កួតប្រជែងសិស្សពូកែថ្នាក់ជាតិនិងការប្រកួតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិឆ្នាំ ២០១៩  ក៏ដូចជានិស្សិតដែលបានជាប់ចូលរៀននៅសាកលវិទ្យាល័យនិងវិទ្យាស្ថានដែលមានពិន្ទុខ្ពស់ រួមទាំងយុវជនជនជាតិភាគតិចទទួលបានស្នាដៃលេចធ្លោនិងឆ្នើមផងដែរ។

ថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានអះអាងថា បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់អភិវឌ្ឍន៍ការអប់រំនិងបណ្តុះបណ្តាល សម្រាប់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដោយចាត់ទុកការបណ្តុះបណ្តាលនិងការអប់រំ ដូចជាការកាត់បន្ថយភាពក្រីក្រនិងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកឧប នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ “ខ្ញុំសង្ឃឹមថា ប្អូនៗ មានទំនុកចិត្តជានិច្ច សាមគ្គីភាពគ្នា និងបន្តខិតខំប្រឹងប្រែងឈានឡើងដោយឥតឈប់ឈរ លើកកម្ពស់សមត្ថភាពច្នៃប្រឌិត ក៏ដូចជារៀបចំខ្លួនឱ្យបានល្អ ដើម្បីក្លាយជាពលរដ្ឋមានប្រយោជន៍ រួមចំណែកកាន់តែច្រើនថែមទៀតសម្រាប់ប្រទេសជាតិ។ ខ្ញុំជឿជាក់ថា ការពង្រីកប្រពៃណីសម្រាប់ការរៀនសូត្ររបស់ប្រជាជាតិ ជាមួយនឹងការខិតខំប្រឹងប្រែងពីសំណាក់គ្រូបង្រៀននិងសិស្សជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ នឹងកាន់តែមាននិស្សិតវ័យក្មេងឆ្នើមៗ កាន់តែច្រើនឡើងថែមទៀត”។

មុននោះនារសៀលថ្ងៃទី ១២ ខែវិច្ឆិកា អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូសិស្សានុសិស្ស និស្សិតនិងយុវជនវ័យក្មេងជនជាតិភាគតិចចំនួន ១២០ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ