ពិធីលើកតម្កើងក្រុម U23 ជម្រើសជាតិវៀតណាមនៅកីពហុឡាដ្ឋានជាតិ My Dinh

(VOVWORLD) - អគ្គលេខាបក្សលោក Nguyển Phú Trọng ប្រធានរដ្ឋលោក Trần Đại Quang និងប្រធានរដ្ឋសភាលោកស្រី Nguyễn Thị Kim Ngân បានផ្ញើរផ្កាអបអរសាទរជូនចំពោះក្រុម U23 ជម្រើសជាតិវៀតណាម ដើម្បីស្នាដៃឆ្នើមក្នុងពានរង្វាន់បាល់ទាត់ U23 ជើងឯកទ្វីបអាស៊ី។
ពិធីលើកតម្កើងក្រុម U23 ជម្រើសជាតិវៀតណាមនៅកីពហុឡាដ្ឋានជាតិ My Dinh - ảnh 1 អ្នកគាំទ្រជាច្រើនកុះករមានវត្តមាននៅពហុកីឡាដ្ឋានជាតិ My Dinh ដើម្បីទទួលស្វាគមន៍ក្រុម U23 វៀតណាម


នាយប់ថ្ងៃទី២៨ មករា ពិធីលើកតម្កើងក្រុម U23 ជម្រើសជាតិវៀតណាម បានប្រព្រឹត្តទៅនៅពហុកីឡាដ្ឋានជាតិ My Dinh រដ្ឋធានីហាណូយ ដោយមានការចូល រួមរបស់អ្នកគាំទ្ររាប់ហ្មឺននាក់។ អគ្គលេខាបក្សលោក Nguyen Phu Trong ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានផ្ញើរផ្កាអបអរសាទរជូនចំពោះក្រុម U23 ជម្រើសជាតិវៀតណាម ដើម្បីស្នាដៃឆ្នើមក្នុងពានរង្វាន់បាល់ទាត់ U23 ជើងឯកទ្វីបអាស៊ី។

ពិធីលើកតម្កើងក្រុម U23 ជម្រើសជាតិវៀតណាមនៅកីពហុឡាដ្ឋានជាតិ My Dinh - ảnh 2 បណ្ដាកីឡាករនៃក្រុម U23 វៀតណាម


ជំនួសមុខក្រុម U23 ជម្រើសជាតិវៀតណាមនិងក្រុមគ្រូបង្វឹក ប្រធានក្រុម U23 Luong Xuan Truong បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំបក្សនិងរដ្ឋ ដែលជានិច្ចកាលគាំទ្រក្រុម ព្រមទាំងសំដែងការរំភើបចិត្តយ៉ាងខ្លាំងចំពោះសេចក្ដី ស្រឡាញ់និងការគាំទ្រដ៏ធំធេងដែលប្រជាជនវៀតណាមលៃទុកឲ្យក្រុមនាពេលកន្លងទៅ។ កីឡាករ Luong Xuan Truong ចែករំលែកថា៖

“ឥឡូវនេះ ប្អូនពិតជាមិនចេះធ្វើយ៉ាងម៉េចដើម្បីបង្ហាញនូវចំណាប់អារម្មណ៍របស់ ក្រុមទាំងមូលឡើយ។ ពីព្រឹកដល់ពេលនេះ ប្អូនៗមិនញ៉ាំអាហារណាមួយឡើយ ប៉ុន្តែ ប្អូនៗ មិនឃ្លានទេ ដោយសារមនុស្សគ្រប់រូបបានរួមដំណើរជាមួយប្អូនៗ ហើយ ដើរដង្ហែតាមប្អូនៗដើម្បីអបអរសាទរ។ ពេលវេលានេះ ពិតជាពេលវេលាចងចាំ ជានិច្ចក្នុងជីវិតរបស់ប្អូនៗ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ