ពិធីលើកតម្កើងបុគ្គលចំនួន ៨១ នាក់ដែលទទួលបានកិត្តនាមជាសហគ្រឹនឆ្នើមវ័យក្មេងលើវិស័យធុរកិច្ចថ្មី ឆ្នាំ ២០២៣

(VOVWORLD) - នេះគឺជាសកម្មភាពឈានមុខមួយ របស់សមគមន៍សហគ្រិនវ័យក្មេងវៀតណាម ក្នុងការអនុវត្តកម្មវិធីជាតិលើវិស័យធុរកិច្ចថ្មី ដែលត្រូវបានរដ្ឋាភិបាលបំផុសឡើង។
ពិធីលើកតម្កើងបុគ្គលចំនួន ៨១ នាក់ដែលទទួលបានកិត្តនាមជាសហគ្រឹនឆ្នើមវ័យក្មេងលើវិស័យធុរកិច្ចថ្មី ឆ្នាំ ២០២៣ - ảnh 1ពិធីលើកតម្កើងបុគ្គលចំនួន ៨១ នាក់ដែលទទួលបានកិត្តនាមជាសហគ្រឹនឆ្នើមវ័យក្មេងលើវិស័យធុរកិច្ចថ្មី ឆ្នាំ ២០២៣ (រូបថត៖ VNA)

នាយប់ថ្ងៃទី ៣០ កក្កដានៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធសមាគមន៍យុវជនវៀតណាម និងមជ្ឈឹមសមាគមន៍សហគ្រិនវ័យក្មេងវៀតណាមបានរៀបចំ ពិធីលើកតម្កើងបុគ្គលចំនួន ៨១ នាក់ដែលទទួលបានកិត្តនាមជាសហគ្រឹនឆ្នើមវ័យក្មេងលើវិស័យធុរកិច្ចថ្មី ឆ្នាំ ២០២៣។

ដោយបានអនុវត្តន៍កាលពីខែមេសា កម្មវិធីបានបោះឆ្នោតជ្រើសតាំង និងប្រគល់កិត្តិនាមសហគ្រិនឆ្នើមវ័យក្មេងក្នុងវិស័យធុរកិច្ចថ្មីឆ្នាំនេះបានជ្រើសរើសបេក្ខជនឆ្នើមចំនួន៨១ នាក់ ដើម្បីប្រគល់កិត្តិនាមជាសហគ្រិនឆ្នើមវ័យក្មេងក្នុងវិស័យធុរកិច្ចថ្មី។ នេះគឺជាសកម្មភាពឈានមុខមួយ របស់សមគមន៍សហគ្រិនវ័យក្មេងវៀតណាម ក្នុងការអនុវត្តកម្មវិធីជាតិលើវិស័យធុរកិច្ចថ្មី ដែលត្រូវបានរដ្ឋាភិបាលបំផុសឡើង។ ការបោះឆ្នោតជ្រើសតាំង និងលើកតម្កើងយុវជនឆ្នើមវ័យក្មេងក្នុងវិស័យធុរកិច្ចថ្មីកាន់តែមានអត្ថន័យថែមទៀតក្នុងបរិបទដែលខឿនសេដ្ឋកិច្ចកំពុងត្រូវបានស្ដារឡើងវិញ ហើយមានសហគ្រិនជាច្រើនជាពិសេសគឺសហគ្រឹនវ័យក្មេងនៅតែមានបំណងប្រាថ្នាលើវិស័យធុរកិច្ចថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ