ពិធីលើកសរសើរអ្នកសារព័ត៌មានឆ្នើម
(VOVWORLD) - សន្និសីទ “ជួបប្រាស្រ័យនិងលើកតំកើងអ្នកសារព័ត៌មានឆ្នើម” ត្រូវបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី ១៣ ខែមិថុនា នៅទីក្រុងហាណូយ ដើម្បីអបអរខួបលើកទី ៩៥ នៃទិវាសារព័ត៌មានបដិវត្តវៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២០)។
ទិដ្ឋភាពនៃពិធីលើកសរសើរអ្នកសារព័ត៌មានឆ្នើម |
គណៈកម្មាធិការរៀបចំ បានជ្រើស រើសអ្នកសារព័ត៌មានឆ្នើម ចំនួន ១៨៧ នាក់ដើម្បីលើកសរសើរនៅក្នុងសន្និ សីទនេះ។ អ្នកសារព័ត៌មានទាំងនេះ គឺជាអ្នកសារព័ត៌មានដែលមានសមិទ្ធិផលលេចធ្លោ មានការចូលរួមចំណែកដ៏ល្អប្រសើរដល់សារព័ត៌មាន ដែលត្រូវបានទីភ្នាក់ងារសារព័ត៌មាននិងសហការីជឿជាក់និងកោតសរសើរផងដែរ។ ក្រៅពីនោះ អង្គសន្និសីទក៏បានផ្តល់កិត្តិយសដល់អ្នកសារព័ត៌មានគំរូជើងចាស់ចំនួន ៧ រូបទៀតផង។
ថ្លែងមតិនៅក្នុងសន្និសីទ សមាជិកប្រចាំការនៃលេខាធិការដ្ឋាន លោក Tran Quoc Vuong បានសង្កត់ធ្ងន់ថា អស់រយៈពេលជិតមួយសតវត្សរ៍កន្លងមក ក្រោមការដឹកនាំរបស់បក្ស សារព័ត៌មានបដិវត្តវៀតណាមមានការរីកចម្រើនដោយឥតឈប់ឈរ។ សមាជិកប្រចាំការនៃលេខាធិការដ្ឋាន លោក Tran Quoc Vuong បានចង្អុលបង្ហាញថា ស្ថាប័នគ្រប់គ្រងនិងស្ថាប័នបណ្តុះបណ្តាលសារព័ត៌មាន គួរតែយកចិត្តទុកដាក់បន្ថែមទៀតលើការ បណ្តុះបណ្តាលនិងលើកកម្ពស់ឬទ្ធានុភាព នយោបាយនិងវិជ្ជាជីវៈសម្រាប់អ្នកកាសែតទាំងអស់ផងដែរ។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានផ្ញើសារដល់តំណាងដែលចូលរួមសន្និសីទនេះ ដោយកោតសរសើរដល់អ្នកសារព័ត៌មានឆ្នើមនិយាយដោយឡែកនិងកម្មាភិបាលនិងសមាជិកទាំងអស់នៃសមាគមអ្នកសារព័ត៌មានវៀតណាម៕