ពិធីវាយគងបើកពេលជួញដូរភាគហ៊ុនដើមឆ្នាំ២០១៩
(VOVWORLD) - “ចូលឆ្នាំ២០១៩ ទោះបីជាសេដ្ឋកិច្ចក្នុងប្រទេសនៅតែជួបការលំបាកជាច្រើន ក៏ដោយ ប៉ុន្តែដោយមានការកែទម្រង់និងការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល យើងអាច សង្ឃឹមទៅលើការអភិវឌ្ឍនៃខឿនសេដ្ឋកិច្ចក៏ដូចជាការប្រែប្រួលដ៏វិជ្ជមានអំពីទ្រង់ទ្រាយនិងគុណភាពនៃទីផ្សារភាគហ៊ុនផងដែរ”។
(រូបថត៖ TTXVN) |
នេះជាការចែករំលែករបស់រដ្ឋ មន្រ្តីក្រសួងហិរញ្ញវត្ថុវៀតណាមលោក Dinh Tien Dung នៅពិធីវាយគងបើក ពេលជួញដូរភាគហ៊ុនដើមឆ្នាំ២០១៩ នាព្រឹកថ្ងៃទី២ ខែមករា នៅមន្ទីរ ជួញដូរភាគហ៊ុនហាណូយ។
នៅពិធីនេះដែរ រដ្ឋមន្រ្តីលោក Dinh Tien Dung បានរំលឹកឡើងវិញនូវលទ្ធ ផលដ៏វិជ្ជមាននៃទីផ្សារភាគហ៊ុនវៀតណាមក្នុងឆ្នាំ២០១៨ ដូចជា ទ្រង់ទ្រាយនិង សាច់ប្រាក់ងាយស្រួលនៃសន្ទស្សន៍ VN – Index បន្តកើនឡើងយ៉ាងខ្លាំងក្លា ទ្រង់ ទ្រាយមូលធនទីផ្សារសម្រេចបានប្រមាណ១៦៨ពាន់លានដុល្លាអាមេរិក កើន ១០,៦%បើធៀបនឹងឆ្នាំ២០១៧។ រួមជាមួយគ្នានោះ ក្នុងឆ្នាំ២០១៨ ទីផ្សារភាគ ហ៊ុនវៀតណាមត្រូវបានវាយតម្លៃថា ជាទីផ្សារជោគជ័យបំផុតនៅតំបន់អាស៊ី អាគ្នេយ៍ក្នុងការកៀងគរទុន ផងដែរ។
រដ្ឋមន្រ្តីលោក Dinh Tien Dung បានអោយដឹងថា ក្នុងឆ្នាំ២០១៩ ក្រសួង ហិរញ្ញវត្ថុនឹងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សហគ្រាសក្នុងការកៀងគរ ទុន ដើម្បីលើកស្ទួយលក្ខណៈតម្លាភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងនិង ឃ្លាំមើល សំដៅការពារផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន។ ទន្ទឹមនឹង នោះ គឺបន្តអនុវត្តន៍ដំណោះស្រាយរៀបចំរចនាសម្ព័ន្ធទីផ្សារភាគហ៊ុនឡើងវិញ ដោយផ្ដោតទៅលើការលើកស្ទួយសមត្ថភាពនិងកែលម្អអង្គការអន្តរការី ផងដែរ៕