|
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជួបជាមួយអ្នកមានកិត្យានុភាពគំរូ
(រូបថតVNA) |
(VOV)_នាថ្ងៃទី ២៥ កក្កដា នៅខេត្ត Nghe An គណះកម្មាធិការទទួលបន្ទុកភាគពាយព្យ បានរៀបចំសន្និសីទស្ងើចសរសើរអ្នកមានកិត្យានុភាពគំរូក្នុងជនរួមជាតិជាជនជាតិភាគតិច នៅខេត្តព្រៃភ្នំចំនួន៥ ភាគខាងជើងវៀតណាម នោះគឺ÷Yen Bai, Phu Tho, Hoa Binh, Thanh Hoa និង Nghe An។ ថ្លែងមតិនៅទីនេះ លោក Bui Thanh Thu អនុប្រធាន គណះកម្មាធិការទទួលបន្ទុកភាគពាយព្យ បានអោយដឹងថា÷
“ បណ្ដាខេត្តត្រូវបង្កើនការងារឃោសនា ដើម្បីលើកកំពស់ចំណេះដឹងក្នុងសង្គមទាំងមូលអំពីតួនាទីរបស់អ្នកមានកិត្យានុភាពក្នុងជនរួមជាតិជាជនជាតិភាគតិច បន្តបំប៉ន់ ពង្រីកតួនាទីរបស់អ្នកមានកិត្យានុភាព ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមក្នុងតំបន់។”
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសម្ដែងនូវគោលបំណងថា÷អ្នកមានកិត្យានុភាពនៅក្នុងតំបន់បន្តពង្រីកតួនាទីរបស់ខ្លួន រួមជាមួយជនរួមជាតិជាជនជាតិភាគតិចសកម្មអភិវឌ្ឍន៍ផលិតកម្ម កាត់បន្ថយភាពក្រីក្រ ធានាសន្តិសុខនយោបាយនិងសណ្ឋាប់ធ្នាប់សង្គមក្នុងតំបន់និយាយដោយឡែកនិងប្រទេសទាំងមូល៕