ពិធីសូត្រមន្តបង្សកូលរំលឹកគុណយុទ្ធជនពលីដើម្បីការពារមាតុប្រទេសនៅថៃនិងរុស្ស៊ី
|
ពិធីសូត្រមន្តបង្សកូលរំលឹកគុណយុទ្ធជនពលីដើម្បីការពារមាតុប្រទេសនៅថៃនិងរុស្ស៊ី (VOV) |
Vovworld-នារសៀលថ្ងៃទី៣ឧសភានៅវត្ត Pho Phuoc នៅកណ្ដាលរដ្ឋធានី
បាំងកក ថៃ ព្រះសង្ឃនិងដំណាងជនវៀតណាមនៅទីនេះ កម្មាភិបាលស្ថានទូត
ស្ថាប័នដំណាងវៀតណាមនៅថៃជាង២០០នាក់បានចូលរួមពិធីសូត្រមន្តបង្សកូល
ឧទ្ទិសកុសលសំរាប់ជនវៀតណាមដែលបានពលីជីវិតដើម្បីមាតុប្រទេសនៅ
ប្រទេសថៃ។ ព្រះតេជ្ជគុណ Thich Nhuan An បានឲ្យដឹងថា៖
“ពិធីនេះត្រូវបានរៀបចំឡើងតាមបំណងប្រាថ្នារបស់ជនវៀតណាមនៅទីនេះ
ដើម្បីរំលឹកគុណដល់បណ្ដាវីរជនយុទ្ធជនជនរួមជាតិវៀតណាម ដែលបានពលី
ជីវិតដើម្បីការពារប្រទេសនិងអធិបតេយ្យភាពសមុទ្រកោះ។ ទន្ទឹមនឹងនោះដើម្បី
បួងសួងសូមឲ្យស្រុកកំណើតទឹកដីវៀតណាមសុខសាន្តត្រាណក្នុងជីវភាពរស់
នៅប្រចាំថ្ងៃ។”
មុននោះក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២និងទី៣ឧសភា ស្ថានទូតវៀតណាមប្រចាំ
នៅសហព័ន្ធរុស្ស៊ី សមាគមជនវៀតណាមនៅរុស្ស៊ីសមាគមពុទ្ធសាសនាវៀតណាម
នៅរុស្ស៊ីបានរៀបចំពិធីសូត្រមន្តបង្សកូលរំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលីជនរួម
ជាតិនិងមិត្តភក្តិអន្តរជាតិដែលបានពលីកម្មដើម្បីបុព្វហេតុការពារអធិបតេយ្យភាព
ដែនដីដែនសមុទ្រដ៏ពិសិដ្ឋនៃមាតុប្រទេសផងដែរ៕