ពិធីសែនខួបព្រះបិតាជាតិ Lac Long Quan និងអុជធូបរំលឹកគុណព្រះមាតាជាតិ Au Co

(VOVWORLD) - ពិធីនេះត្រូវបានធ្វើឡើងយ៉ាងឧឡារិក តាមទំនៀមទំលាប់ប្រពៃណី តាមនោះបង្ហាញពីសីលធម៌ “ផឹកទឹក នឹកប្រភពដើម” ដែលសម្ដែងការដឹងគុណរបស់មនុស្សជំនាន់ក្រោយៗចំពោះបុព្វការីជន។

ពិធីសែនខួបព្រះបិតាជាតិ Lac Long Quan និងអុជធូបរំលឹកគុណព្រះមាតាជាតិ Au Co - ảnh 1ថ្នាក់ដឹកនាំខេត្ត Phu Tho បានអុជធូប ថ្វាយផ្កា និងគ្រឿងសក្ការបូជាដើម្បីរំលឹកគុណូបការៈព្រះបិតាជាតិ Lac Long Quan។ (រូបថត៖ VOV)

នាថ្ងៃទី ១៤ ខែមេសា (ត្រូវនឹងថ្ងៃទី ៦ ខែទី៣ តាមច័ន្ទគតិ) នៅវិហារព្រះបិតាជាតិ Lac Long Quan និងវិហារព្រះមាតាជាតិ Au Co ក្នុងតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វិហារស្ដេច Hung ទីក្រុង Viet Tri អាជ្ញាធរនិងប្រជាជនខេត្ត Phu Tho តាងនាមជនរួមជាតិ យុទ្ធជនទូទាំងប្រទេស និងជនរួមជាតិវៀតណាមនៅក្រៅប្រទេស បានរៀបចំពិធីសែនខួបព្រះបិតាជាតិ Lac Long Quan និងអុជធូបរំលឹកគុណព្រះមាតាជាតិ Au Co។

នៅវិហារព្រះបិតាជាតិ Lac Long Quan ថ្នាក់ដឹកនាំខេត្ត Phu Tho បានអុជធូប ថ្វាយផ្កា និងគ្រឿងសក្ការបូជាដើម្បីរំលឹកគុណូបការៈព្រះបិតាជាតិ Lac Long Quan ដែលបានស្ថាបនានិងចាក់គ្រឹះសម្រាប់ប្រជាជាតិវៀតណាម; បួងសួងសុំព្រះបិតាជាតិប្រទានពរឲ្យប្រទេសជាតិមានសុខសន្តិភាព ប្រជាជនជួបតែសេចក្តីសុខចម្រុងចម្រើននិងសុភមង្គលជានិច្ចនិរន្ត។

បន្ទាប់ពីពិធីសែនខួបព្រះបិតាជាតិ Lac Long Quan គណៈប្រតិភូខេត្ត Phu Tho និងប្រជាជនយ៉ាងច្រើនកុះករបានគោរពធុជធូប ថ្វាយផ្កា និងគ្រឿងសក្ការបូជាដើម្បីរំលឹកគុណូបការៈព្រះមាតាជាតិ Au Co។

ពិធីនេះត្រូវបានធ្វើឡើងយ៉ាងឧឡារិក តាមទំនៀមទំលាប់ប្រពៃណី តាមនោះបង្ហាញពីសីលធម៌ “ផឹកទឹក នឹកប្រភពដើម” ដែលសម្ដែងការដឹងគុណរបស់មនុស្សជំនាន់ក្រោយៗចំពោះបុព្វការីជន។

ពិធីសែនខួបស្តេច Hung ពិធីបុណ្យវិហារស្ដេច Hung និងសប្តាហ៍វប្បធម៌ និងទេសចរណ៍ទឹកដីដូនតាឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៨ ខែមេសា (ពោលគឺថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែទី ៣ តាមច័ន្ទគតិ) នៅឯតំបន់កេរ្តិ៍ដំណែលត្ថុប្រវត្តិសាស្ត្រវិហារស្ដេច Hung ទីក្រុង Viet Tri និងស្រុក ទីក្រុងនានាក្នុងខេត្ត Phu Tho៕

ប្រតិកម្មទៅវិញ

ផ្សេងៗ