ពិធីសម្ពោធបើកប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិវៀតណាម-កម្ពុជា

(VOVWORLD) -នាព្រឹកថ្ងៃទី១៩កក្កដា នៅច្រកទ្វារអន្តរជាតិ Le Thanh (ខេត្ត Gia Lai វៀតណាម) និងអូរយ៉ាដាវ (ខេត្តរតនគីរី-កម្ពុជា) បានប្រព្រឹត្តទៅពិធីសម្ពោធបើកប្រតិបត្តិការដឹកជញ្ជូន ផ្លូវគោករវាងវៀត ណាមជាមួយកម្ពុជា តាមកិច្ចព្រមព្រៀងនិងពិធីសារដឹកជញ្ជូនតាម ផ្លូវគោកទ្វេភាគីដែលបានភាគីទាំងពីចុះហត្ថលេខានាឆ្នាំ១៩៨៨និងឆ្នាំ២០០៥។ 
ពិធីសម្ពោធបើកប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិវៀតណាម-កម្ពុជា - ảnh 1 ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Trinh Dinh Dung អញ្ជើញថ្លែងមតិក្នុងពិធី

យោងតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាមនិងកម្ពុជាជារៀងរាល់ថ្ងៃ យានយន្តផ្លូវគោក ចំនួន៥០០គ្រឿងមកពីប្រទេសនីមួយៗ ធ្វើប្រតិបត្តិដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាង ប្រទេសទាំងពីរ។ ការបើកប្រតិបត្តិការដឹកជញ្ជូនផ្លូវគោករវាង វៀតណាមជាមួយ កម្ពុជាបានរួមចំណែកកាត់បន្ថយចំណាយដឹកជញ្ជូន ជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ទេសចរណ៍ និងជីវភាពរស់នៅគ្រប់ជ្រុងជ្រោយរបស់ប្រ ជាជននៃប្រទេសទាំង ពីរ ជាពិសេស ផ្សាភ្ជាប់ចំណងមិត្តភាពអ្នកភូមិផងរបងប្រ ពៃណីរវាងប្រទេសទាំងពីរ ។ អញ្ជើញថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Trinh Dinh Dung បានឲ្យដឹងថា៖

        “ខ្ញុំជឿជាក់ទាំងស្រុងថា បន្ទាប់ពីពីធីបើកប្រតិបត្តិ ការដឹកជញ្ជូនផ្លូវគោកនេះ រាល់សកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគក៏ដូចជាសកម្ម ភាពជួបប្រាស្រ័យវប្បធម៌ សិល្បៈ កីឡា ទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេស រវាងខេត្ត Gia Lai និងខេត្តរតនគីរី រវាងបណ្តាខេត្ត Tay Nguyen វៀតណាមជាមួយ បណ្តាខេត្តភាគឦសានកម្ពុជានឹងកាន់តែអូអរជាង។ នេះជាមូលដ្ឋានសម្រាប់ការ រឹតបន្តឹងថែមទៀតទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរនិងនាំមកផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនរស់នៅតាមព្រដែននៃប្រទេសទាំងពីរផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ