ពិធីសម្ពោធមជ្ឈមណ្ឌលថាមពលអគ្គិសនី Truong Sa

(VOVWORLD) -ការកសាង និងទទួលអាគារទីស្នាក់ការរបស់អគ្គិសនី Truong Sa គឺសំដៅលើកកំពោះសមត្ថភាព ធានាការផ្គត់ផ្គង់អគ្គិសនី។ នេះគឺជាលក្ខណៈអំណោយផល ដើម្បីអគ្គិសនី Truong Sa អនុវត្តន៍ល្អនូវភារកិច្ចគ្រប់គ្រង និងដំណើរការប្រព័ន្ធអគ្គិសនីលើប្រព័ន្ធកោះ និង ផ្ទះរន្ទា DK1។

សម្ព័ន្ធក្រុមហ៊ុន អគ្គិសនីវៀតណាម (EVN) អគ្គក្រុមហ៊ុន អគ្គិសនីភាគខាងត្បូងវៀតណាមបានរួមសហការជាមួយស្រុកកោះ Truong Sa (ខេត្ត Khanh Hoa) ទើបនឹងបានបើកសម្ពោធអាគារទីស្នាក់ការរបស់ អគ្គិសនី Truong Sa ដោយគូសសញ្ញាវត្តមានរបស់អគ្គិសនីវៀតណាមជាផ្លូវការនៅលើប្រព័ន្ធកោះក្នុងប្រជុំកោះ Truong Sa ហើយបម្រើអតិថិជនដោយផ្ទាល់នៅទីនេះ។

ពិធីសម្ពោធមជ្ឈមណ្ឌលថាមពលអគ្គិសនី Truong Sa - ảnh 1 ទិដ្ឋភាពនៃពិធីសម្ពោធមជ្ឈមណ្ឌលថាមពលអគ្គិសនី Truong Sa (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ការកសាង និងទទួលអាគារទីស្នាក់ការរបស់អគ្គិសនី Truong Sa គឺសំដៅលើកកំពោះសមត្ថភាព ធានាការផ្គត់ផ្គង់អគ្គិសនី។ នេះគឺជាលក្ខណៈអំណោយផល ដើម្បីអគ្គិសនី Truong Sa អនុវត្តន៍ល្អនូវភារកិច្ចគ្រប់គ្រង និងដំណើរការប្រព័ន្ធអគ្គិសនីលើប្រព័ន្ធកោះ និង ផ្ទះរន្ទា DK1។

ក្រោយពេលទទួលអាគារទីស្នាក់ការ អគ្គិសនី Truong Sa បានរួមសហការជាមួយអង្គភាពទាក់ទិននានា ដើម្បីស្ដារឡើងវិញនូវការផ្គត់ផ្គង់អគ្គិសនីក្នុងរយៈពេល ២៤ ម៉ោងលើ ២៤ ម៉ោងដល់កោះសំខាន់ៗមុនបុណ្យចូលឆ្នាំថ្មី ២០១៨។ ទន្តឹមនឹងនេះ អគ្គិសនី Truong Sa បានខិតខំប្រឹងប្រែងផ្គត់ផ្គង់ អគ្គិសនីដល់កោះ និង ផ្ទះរន្ទា ផ្សេងៗទៀត នាខែមិថុនា ឆ្នាំ២០១៩ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ