ពិធីសម្ពោធសំណង់សំខាន់នៅច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh ខេត្ត Gia Lai

(VOVWORLD) -សំណង់ក្លោងទ្វារជាតិ - ច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh  Duc Co គឺជានិមិត្តរូបវប្បធម៌ ដែលបង្ហាញនូវឯករាជ្យជាតិ និងចំណងមិត្តភាព សាមគ្គីភាពជាមួយប្រទេសកម្ពុជា។
ពិធីសម្ពោធសំណង់សំខាន់នៅច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh ខេត្ត Gia Lai - ảnh 1 ក្លោងទ្វារជាតិ Quoc Mon (រូបថត៖ vnanet.vn)

នាថ្ងៃទី ១៩ ខែមេសា គណៈកម្មាធិការប្រជាជនខេត្ត Gia Lai បានប្រារព្ធពិធីសម្ពោធក្លោងទ្វារជាតិ Quoc Mon - ច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh  Duc Co។ នេះគឺជាសំណង់សំខាន់បម្រើសកម្មភាពការទូត ដោះដូរពាណិជ្ជកម្ម ក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងនយោបាយនៅខេត្ត។

សំណង់ក្លោងទ្វារជាតិ - ច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh  Duc Co គឺជានិមិត្តរូបវប្បធម៌ ដែលបង្ហាញនូវឯករាជ្យជាតិ និងចំណងមិត្តភាព សាមគ្គីភាពជាមួយប្រទេសកម្ពុជា។ គម្រោង ក្លោងទ្វារជាតិ  និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសមួយចំនួនផ្សេងទៀត គឺជាគម្រោងសំខាន់មួយដែលត្រូវបានផ្ដល់អាទិភាពវិនិយោគនៅមណ្ឌលសេដ្ឋកិច្ចច្រកទ្វារព្រំដែន អន្តរជាតិ Le Thanh  Duc Co ក្រោយពីលោកនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជាសម្ពោធបង្គោលព្រំដែនលេខ ៣០ កាលពីឆ្នាំ ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ