ពិធីអុជទៀនបង្សុកូលឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធវីរជននិងយុទ្ធជនពលី
(VOVWORLD) - នេះគឺជាសកម្មភាពឆ្ពោះទៅកាន់ការខួបលើកទី ៧៦ ទិវាយុទ្ធជនពិការ និងយុទ្ធជនពលីវៀតណាម (ថ្ងៃទី២៧ កក្កដា ឆ្នាំ១៩៤៧ - ថ្ងៃទី២៧ កក្កដា ឆ្នាំ២០២៣)។
ទិដ្ឋភាពនៃពិធីបង្សុកូល។ (រូបថត៖ nhandan.vn) |
កាលពីយប់ថ្ងៃទី ១ ខែកក្កដា នៅមជ្ឈមណ្ឌលសន្និសីទពុទ្ធសាសនាវត្ត Tam Chuc ខេត្ត Ha Nam ក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាមបានប្រារព្ធពិធីបួងសួងសុំសន្តិភាពដល់ប្រទេសជាតិនិងសេចក្ដីសុខដល់ប្រជាជន និងអុជធូបទៀន បង្សុកូលឧទ្ទិសដល់ វីរជន និងយុទ្ធជនពលី។ នេះគឺជាសកម្មភាពឆ្ពោះទៅកាន់ការខួបលើកទី ៧៦ ទិវាយុទ្ធជនពិការ និងយុទ្ធជនពលីវៀតណាម (ថ្ងៃទី២៧ កក្កដា ឆ្នាំ១៩៤៧ - ថ្ងៃទី២៧ កក្កដា ឆ្នាំ២០២៣)។
នៅពិធីនេះ ក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម អ្នកមុខអ្នកការ ព្រះសង្ឃ ដូនជី ពុទ្ធបរិស័ទ និងប្រតិភូនានា បានធ្វើពិធីអុជធូបទៀន រំលឹកវិញ្ញាណក្ខ័ន្ធបុព្វបុរសដែលមានគុណបង្កើតនិងការពារប្រទែសជាតិ; បួងសួង អុជធូបទៀនសម្ដែងការដឹងគុណចំពោះវីរជន និងយុទ្ធជនពលី ដែលបានលះបង់ដើម្បីបុព្វហេតុរំដោះជាតិ។
ពិធីបួងសួងសុំសន្តិភាពដល់ប្រទេសជាតិនិងសេចក្ដីសុខដល់ ប្រជាជន និងដឹងគុណចំពោះវីរៈជន និងយុទ្ធជនពលីក្នុងឱកាសរំលឹកខួបទិវាយុទ្ធជនពិការនិងយុទ្ធជនពលី ថ្ងៃទី២៧ ខែកក្កដា គឺជាសកម្មភាពដែលត្រូវបានសមាគមពុទ្ធសាសនាវៀតណាមរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមានអត្ថន័យបង្ហាញការដឹងគុណយ៉ាង ជ្រាលជ្រៅរបស់ប្រជាជនជំនាន់បច្ចុប្បន្នចំពោះការលះបង់ដ៏ធំធេងរបស់បុព្វបុរស និងពលីកម្មដ៏អង់អាចក្លាហានរបស់បណ្ដាវីរជន និងយុទ្ធជនពលីសម្រាប់បុព្វហេតុកសាង និងការពារមាតុភូមិរបស់ប្រជាជាតិទាំងមូល។ សកម្មភាពនេះគឺដើម្បីរួមចំណែកអប់រំយុវជនជំនាន់ក្រោយ ដើម្បីពង្រីកប្រពៃណី វីរភាពរបស់ប្រជាជាតិ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហាត់ពត់លត់ដំ រួមកម្លាំងកាយចិត្តកសាងមាតុប្រទេសឲ្យកាន់តែសម្បូររុងរឿងនិងអារិយ្យធម៌៕