ពិធីអុជធូបរំលឹកខួបអនុស្សាវរីយ៍លើកទី៧៧ នៃទិវាយុទ្ធជនពិការនិងយុទ្ធជនពលីនៅកម្ពុជា

(VOVWORLD) - ថ្ងៃនេះជាខួបលើកទី ៧៧ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៤)។ 
ពិធីអុជធូបរំលឹកខួបអនុស្សាវរីយ៍លើកទី៧៧ នៃទិវាយុទ្ធជនពិការនិងយុទ្ធជនពលីនៅកម្ពុជា - ảnh 1លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang អុជធូបនៅស្តូបមិត្តភាពកម្ពុជា-វៀតណាម  (រូបថត៖ VOV)

ក្នុងឱកាសនេះ នៅថ្ងៃទី ២៦ ខែកក្កដា ស្ថានទូតវៀតណាម ទីភ្នាក់ងារតំណាងវៀតណាម តំណាងសហគមន៍ជនវៀតណាមនៅកម្ពុជា និងតំណាងក្រសួងការពារជាតិកម្ពុជា បានទៅអុជធូប និងដាក់កម្រងផ្កានៅស្តូបមិត្តភាពវៀតណាម-កម្ពុជានៅរាជធានីភ្នំពេញ (កម្ពុជា)។

ក្នុងពិធីនេះ ប្រតិភូបានចំណាយពេលមួយនាទីធ្វើការស្មឹងស្មាធ និង អុជធូប ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន យុទ្ធជនពលី   ជាពិសេសកម្មាភិបាល យុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែលបានពលីសាច់ស្រស់ឈាមស្រស់ក្នុងទឹកដីកម្ពុជានាគ្រាសង្គ្រាម ជួយប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានបញ្ជាក់យ៉ាងច្បាស់ថា ការជួយឧបត្ថម្ភរបស់កងទ័ព និងប្រជាជនវៀតណាមចំពោះកងទ័ព និងប្រជាជនកម្ពុជាក្នុងការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ តាមនោះ  គ្រប់ជំនាន់នៃប្រទេសយើងទាំងពីរ គួរចងចាំ និងតបស្នងសងគុណ។

“ការដែលយើងមកអុជធូប និងដាក់ផ្កាក្នុងឱកាសនៃទិវាយុទ្ធជនពិការ យុទ្ធជនពលី  នាថ្ងៃទី ២៧ ខែកក្កដានេះ មិនត្រឹមតែជាការឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរជន និងយុទ្ធជនពលីរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងជាការឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរជន និងយុទ្ធជនពលីកម្ពុជា ដែលបានលះបង់ជីវិតដើម្បីឯករាជ្យជាតិរបស់កម្ពុជា។  ខ្ញុំគិតថា នោះជាមនោសញ្ចេតនាដែលស្ថិតស្ថេរ មិនប្រែប្រួលរវាងប្រជាជាតិយើងទាំងពីរ ហើយយើងនឹងបន្តពង្រឹងនិងពង្រីកមនោសញ្ចេតនានេះ”។

ភាគីកម្ពុជា នាយឧត្តមសេនីយ៍ យុន មីន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានសង្កត់ធ្ងន់ថា វៀតណាមនិងកម្ពុជា បានជួយគ្នាទៅវិញទៅមកដើម្បីដណ្តើមឯករាជ្យ និងការបង្រួបបង្រួមប្រទេសជាតិ។ ជាពិសេស កងទ័ពស្ម័គ្រចិត្តវៀតណាមបានសម្របសម្រួលជាមួយកងកម្លាំងស្នេហាជាតិកម្ពុជា ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ លោកបញ្ជាក់ថា នោះជាគុណូបការៈដ៏ធំធេងដែលកម្ពុជាមិនអាចបំភ្លេចបានឡើយ៕    

ប្រតិកម្មទៅវិញ

ផ្សេងៗ