ពិធីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធចំពោះយុទ្ធជនពលី កងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា
(VOVWORLD) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលី (២៧/៧/១៩៤៧ - ២៧/៧/២០១៩) នាព្រឹកថ្ងៃទី ២៦ ខេកក្កដា ប្រតិភូកម្មាភិបាលស្ថានទូតវៀតណាម រួមទាំងបណ្តាស្ថាប័ននៅជំវិញស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Vu Quang Minh បានអញ្ជើញ អុជធូបរំលឹកវិញ្ញាណក្ខ័ន្ធដល់វីរយុទ្ធជនពលីនៅស្តូបមិត្តភាពកម្ពុជា - វៀតណាមនៅរាជធានីភ្នំពេញ ដើម្បីបង្ហាញពីការដឹងគុណចំពោះវីរយុទ្ធពលី កងទ័ពជនស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតនៅប្រទេសកម្ពុជាក្នុងសម័យកាល សង្គ្រាម។
លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធដល់វីរយុទ្ធជនពលីនៅស្តូបមិត្តភាពកម្ពុជា - វៀតណាមនៅរាជធានីភ្នំពេញ |
ការលះបង់ដ៏ធំធេងរបស់វីរយុទ្ធជនពលីវៀតណាមទាំងនេះបានរួមចំណែកដល់បុព្វហេតុតស៊ូប្រយុទ្ធការពារមាតុប្រទេស ព្រមទាំងបង្ហាញនូវស្មារតីអន្តរជាតិដ៏ខ្ពង់ខ្ពស់ ក៏ដូចជាការពូនជ្រំនូវចំណងមិត្តភាព សាមគ្គីភាពដ៏ល្អប្រពៃរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជាផងដែរ៕